លេចធ្លាយរូបភាពច្បាស់ៗរបស់នាឡិកា Samsung Galaxy Watch 5 Series មុនការសម្ពោធនៅខែក្រោយនេះ

នៅថ្ងៃនេះ មានការលេចធ្លាយនូវនាឡិកាឆ្លាតវៃ Samsung Galaxy Watch 5 Series ជាមួយនិងរូបភាពច្បាស់បំផុត។ រូបភាពនេះ គឺមានការទម្លាយចេញដោយលោក Evan Blass (aka evleaks) ដែលមានការសហការគ្នាជាមួយនិងវិបសាយ 91Mobiles។ នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ គឺត្រូវបានបញ្ជាក់ច្បាស់ហើយថា នឹងមានការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ Unpacked ដែលនឹងរៀបចំឡើងនូវថ្ងៃទី 10 ខែសីហានេះហើយ។

ជាមួយនិងការទម្លាយរូបភាពនេះ ឃើញថា ការឌីស្សាញរូបភាពនាឡិការនេះ គឺពិតជាច្បាស់មែនទែនហើយនាឡិកានេះ អាចនឹងមានឈ្មោះថា Galaxy Watch 5 និង Watch 5 Pro។ បើយើងមើលពីឆ្វេងទៅស្តាំ ឃើញថា សម្រាប់ពីរម៉ូដែលនេះ គឺមានលេខម៉ូដែល SM-R920 និង R925F។ លេខម៉ូដែលនេះ នឹងមានឈ្មោះថា Galaxy Watch 5 Pro ហើយនឹងមានទំហំខ្សែរ 45mm ប៉ុនគ្នាតែម្តង។ សម្រាប់ 3 ម៉ូដែលផ្សេងទៀត គឺជាម៉ូដែល Galaxy Watch 5 និងមានលេខ SM-R900, SM-R905F និង SM-R910។ នាឡិកានេះ នឹងមានទំហំ 40mm និង 44mm។ សម្រាប់ម៉ូដែលស្តង់ដាររបស់ Watch 5 ក៏មានម៉ូដែលប្រើខ្សែរសីលីកូនជាមួយនិងការដាំគ្រាប់ត្បូវផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះបន្តថា សម្រាប់ម៉ូដែល Pro ត្រូវគេមើលឃើញថា គឺមានមុខធំ និងមានកម្រ៉ាស់ស្តើង ប៉ុន្តែមានថ្មធំជាងម៉ូដែលស្តង់ដារ។ បើមើលទៅលើរូបភាពទាំង 5 របស់នាឡិកា Galaxy Watch 5 Pro និង Watch 5 នេះ ឃើញថា មានការប្រើប៊ូតុងចំនួនពីរ នៅខាងស្តាំ និងមានរន្ធតូចមួយសម្រាប់មីក្រូហ្វូនផងដែរ។ នាឡិកា Galaxy Watch 5 series នឹងមានមុខងារការពារទឹកបានជំរៅ 5 ម៉ែត្រ។

បន្ថែមពីនេះក៏មានការបញ្ជាក់ថា Galaxy Watch 5 Series ក៏នឹងមានការបំពាកនូវមុខងារ GPS ហើយសម្រាប់នាឡិកា Galaxy Watch 5 Pro (SM-R925F) និងម៉ូដែលស្តង់ដារ Galaxy Watch 5 (SM-R905F) នឹងមានម៉ូដែល LTE ផងដែរ។ នាឡិកា  ម៉ូដែល Pro នឹងមានពណ៌ខ្មៅ និងពណ៌ត្នោត ខណៈដែលម៉ូដែលស្តង់ដារ និងមានពណ៌ផ្កាឈូក ឡាវេនដើរ និងពណ័ខ្មៅ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍