no-alternative title
no-alternative title
no-alternative title
no-alternative title

មានការលេចធ្លាយនូវគំរូឌីស្សាញស្មាតហ្វូនបត់បានជំនាន់ថ្មី Moto Razr 2022 ដែលត្រៀមសម្រាប់ទីផ្សារសកលហើយ

កាលពីសីហាកន្លងទៅនេះ Motorola ត្រូវបានគេដឹងថា ទើបតែប្រកាសចេញនូវស្មាតហ្វូនបត់បានម៉ូដែល Moto Razr 2022 នៅក្នុងប្រទេសចិន។ នៅពេលនេះមានដំណឹងថា ក្រុមហ៊ុនេនះ ក៏គ្រោងនឹងបង្ហាញវត្តមានស្មាតហ្វូនបត់បាននេះនៅលើទីផ្សារសកលផងដែរ ខណៈដែលពេលនេះ ក៏មានការទម្លាយរូបភាពនៃការឌីស្សាញរបស់ស្មាតហ្វូនបត់បានថ្មីនេះផងដែរ។ បើតាមការទម្លាយចេញពីលោក Evan Blass ក៏មានការបង្ហាញពីគំរូរូបភាព និងមុខងារថ្មីៗដែលប្រើប្រាស់នៅលើស្មាតហ្វូនបត់បានជំនាន់ថ្មី Razr 2022 នេះដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងរូបភាពនេះ គឺបានបង្ហាញថា ស្មាតហ្វូនបត់បានដែលរូបរាងដូចជាគ្រំនេះ គឺមានអេក្រង់ធំជាងមុនបើប្រៀបធៀបជាមួយនិងម៉ូដែលមុន។ សម្រាប់អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានទំហំ 2.7 អ៊ីង ដែលមានសមត្ថភាពអាចទ្រទ្រង់ជាមួយនិងការលេងហ្គេម ឆ្លើយតបសារ និងទទួលការហៅចូលបានថែមទៀតផង។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រៅចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 13-Megapixel ultra-wide។ សម្រាប់កាមេរ៉ាមុខមានទំហំ 32-Megapixel។ ជាមួយនិងការផ្សព្វផ្សាយនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះមានអាវក្រោះការពារទឹក និងប៊ូតុងស្កែនម្រាមដៃដោះសោរនៅចំហៀងស្មាតហ្វូនផងដែរ។

និយាយពីអេក្រង់ខាងក្នុងវិញ ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ គឺមានអេក្រង់ទំហំ 6.7 អ៊ីងគាំទ្រដោយល្បឿន 144Hz refresh rate។ ស្មាតហ្វូន Moto Razr 2022 ថ្មីនេះ នឹងបំពាក់មកជាមួយនូវបន្ទះឈីប Qualcomm Snapdragon 8+ Gen 1 SoC ហើយនិងមានការប្រើប្រាស់ថ្មទំហំ 3,500mAh ដែលគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង 33W fast charging ថែមទៀត។ ស្មាតហ្វូនបត់បានជំនាន់ថ្មីនេះ នឹងរត់ជាមួយនិង Android 12 OS ផ្អែកលើស្បែកកម្មវិធី MyUX 4.0 ចេញពីប្រអប់តែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន