no-alternative title
no-alternative title
no-alternative title
no-alternative title

បច្ចេកវិទ្យា Dynamic Island សម្រាប់ Android មានការដោនឡូដដល់ទៅ 1 លានដងហើយ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ!

DynamicSpot App ដែលជាកម្មវិធីថ្មីរបស់ Android App ដែលគេដឹងថា នឹងមានសមត្ថភាពបង្ហាញចេញដូចគ្នជាមួយនិង Dynamic Island របស់ Apple iPhone 14 Pro និង Pro Max នោះ គឺមានការចាប់អារម្មណ៌ខ្លាំងមែនទែន។ នៅពេលនេះ DynamicSpot App គឺមានការដោនឡូដដល់ទៅ 1 លានដងនៅ Google Play Store។ គួរបញ្ជាក់ថា បន្ទាប់ពី Apple  ប្រកាសនូវ Dynamic Island នៅលើ iPhone 14 Pro និង 14 Pro Max គឺស្រាប់តែមានស្មាតហ្វូន Xiaomi បានចាប់ផ្តើមធ្វើការងារនេះមុនគេដោយបានប្រើប្រាស់បច្ចេកវិទ្យាដូចគ្នាជាមួយ Dynamic Island នៅលើស្មាតហ្វូនរបស់ខ្លួនដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ DynamicSpot App បានដាក់នៅលើ Google Play Store ដោយអាចធ្វើការបានជាមួយនិងរន្ធអេក្រង់ទាំងខាងឆ្វេង និងកណ្តាល ដែលមានភ្ជាប់នូវកាមេរ៉ាមុខ។ មុខងារនេះក៏មានសមត្ថភាពអាចធ្វើការចាក់បទចម្រៀង និងគ្រប់គ្រងបទចម្រៀងបានផងដែរ ដូចអ្វីដែលយើងបានឃើញនៅលើ Play Store អញ្ចឹង។ អាចនិយាយបាននេះ គឺជា Dynamic Island សម្រាប់ Android តែម្តង។

សូមជំរបថា DynamicSpot App គឺបានទម្លាក់អោយដោនឡូដកាលពីថ្ងៃទី 29 ខែកញ្ញា ដែលពេលនេះមានការដោនឡូដបបានច្រើនជាង 1 លានដងហើយ ត្រឹមតែពីរបីថ្ងៃតែប៉ុណ្ណោះ។ App នេះទទួលបាន Rating 4.3។ បើយោងតាមអ្នកអភិវឌ្ឍន៌កម្មវីធី Jawomo បាននិយាយថា DynamicSpot ដែលដូចគ្នាជាមួយនិង Dynamic Island នៅលើ iPhone 14 Pro គឺជាមុខងារដូចគ្នាសម្រាប់ស្មាតហ្វូន Android។ សម្រាប់ DynamicSpot គឺអាចដោនឡូដបានចាប់ពី Android 9 ឡើងទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម