no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi 12T Pro ម៉ូដែលពិសេស Daniel Arsham បង្ហាញវត្តមានជាមួយការឌីស្សាញ បែបសិល្បៈទាក់ទាញមែនទែន!

បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូន Xiaomi 12T Pro បានមួយរយៈពេលមក នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានធ្វើអោយគ្រប់គ្នាកាន់តែមានការចាប់អារម្មណ៌ថែមទៀតហើយជាមួយនិងការបង្ហាញចេញនូវវត្តមានរបស់ស្មាតហ្វូន Xiaomi 12T Pro ម៉ូដែលពិសេសថ្មីមួយទៀតដែលមានឈ្មោះថា Xiaomi 12T Pro Daniel Arsham Edition។ ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺស្ថិតនៅក្នុងគម្រោងមួយជាមួយនឹងវិចិត្រករដែលមានមូលដ្ឋាននៅក្នុងទីក្រុងញ៉ូវយ៉កផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi 12T Pro ម៉ូដែលពិសេសនេះ បានបង្ហាញខ្លួនជាមួយនិង ទំហំ 12GB-256GB និងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 8+ Gen 1 រួមជាមួយនិងបំពាក់នូវកាមេរ៉ាទំហំ 200MP។ អ្វីដែលមើលឃើញថាប្លែកនោះ គឺថាផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានពណ៌បៃតងជាមួយនឹង copper-colored crystals ដែលមើលទៅពិតជាស្រស់ស្អាតមែនទែន។

លោក Daniel Arsham បាននិយាយថា សម្រាប់មនុស្សដែលមានវ័យ 20 ឆ្នាំ នឹងប្រើប្រាស់នូវស្មាតហ្វូននេះជាទម្រង់ចម្លាក់ដេលមានការផ្សារភ្ជាប់ជាមួយនឹងពេលវេលា ហើយវាមានភាពអស្ចារ្យលើសពីមុខងាររបស់វា។ ក្រុមហ៊ុនXiaomi បាននិយាយថា កិច្ចសហការនេះ គឺបង្កើតឡើងសម្រាប់ការឆ្ពោះទៅរកអនាគតនៃឌីជីថល ហើយស្មាតហ្វូននេះគឺមានតម្លៃ €899 ហើយវាមានការផលិតត្រឹមតែ 2000 គ្រឿងប៉ុណ្ណោះ។

សម្រាប់ការកម្មង់ទិញមុន (Pre-orders) គឺចាប់ផ្តើមពីថ្ងៃទី 5 ខែធ្នូនេះ ហើយការលក់ទៅលើស្មាតហ្វូន Xiaomi 12T Pro Daniel Arsham Edition គឺធ្វើឡើងនៅថ្ងៃទី 16 ខែធ្នូនេះ នៅលើវេបសាយ mi.com និង highsnobiety.com ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន