no-alternative title
no-alternative title

កំពូលតារាបាល់ទាត់ពិភពលោក Cristiano Ronaldo បានប្រើប្រាស់ស្មាតហ្វូន Huawei Mate RS Porsche Design ដែលចេញតាំងពីឆ្នាំ 2018

អតីតកំពូលកីឡាករបាល់ទាត់ពិភពលោកប្រចាំឆ្នាំសញ្ជាតិព័រទុយហ្គាល់លោក Cristiano Ronaldo កំពុងប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នេះបើយោងទៅលើការបង្ហោះលើគណនី Weibo ឈ្មោះ Sina Digital បង្ហាញពីរូបថតមួយសន្លឹករបស់លោក Ronaldo ជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នៅក្នុងរថយន្តម៉ាក Porsche របស់លោក។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនដែលបានបង្ហាញនៅក្នុងរូបភាពបង្ហោះនៅលើគណនី Weibo ខាងលើអាចជាម៉ូដែល Huawei Mate RS Porsche Design Edition ហើយរូបភាពនេះ ត្រូវបានថតតាំងពីអំឡុងឆ្នាំ 2021។ បើតាមអ្នកនិយមលេងបណ្តាញសង្គមបាននិយាយថា កំពូលកីឡាករបាល់ទាល់ល្បីឈ្មោះរបស់ពិភពលោក Cristiano Ronaldo បានប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនចំនួន 8 គ្រឿងឯណោះ ហើយ Mate RS Porsche Design Edition គឺជាម៉ូដែលមួយក្នុងចំនោមទូរស័ព្ទទាំង 8 គ្រឿងនោះ។ ជាងនេះ ទៅទៀតកំពូលកីឡាករបាល់ទាត់រូបនេះ ភាគច្រើន គឺប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple។ ចំពោះស្មាតហ្វូនត្រូវបានគេថតបានក្នុងរថយន្តម៉ាក Porsche ដែលជារថយន្តសំណព្វចិត្តរបស់កីឡាករបាល់ទាត់រូបនេះ។

Huawei Mate RS Porsche Design Edition ត្រូវបាន Huawei ប្រកាសចេញកាលពីអំឡុងឆ្នាំ 2018 ដែលជាការសហការរវាង Huawei និង Porsche។ ហើយគោលបំណងនៃការផលិតស្មាតហ្វូនម៉ូដែលពិសេសនេះឡើង គឺដើម្បីរំលឹកខួបលើកទី 70 នៃរថយន្តស្ព័ររបស់ Porsche និងស្របពេលនៃការចេញលក់រថយន្តម៉ាក Porsche 911nGT3 RS ផងដែរ។ Huawei Mate RS Porsche Design Edition បានបំពាក់លែនកាមេរ៉ារបស់ក្រុមហ៊ុន Leica ចំនួន 3 គ្រាប់ទំហំ 40MP ដាំបញ្ឈរកណ្តាលតួររៀងគ្នាជាមួយទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពស្ថិតនៅខាងក្រោម។ ហើយស្មាតហ្វូននេះ ក៏គាំទ្រមុខងារ Face Unlock ស្កែនមុខដោះសោរផងដែរ។ ស្មាតហ្វូនម៉ូដែលពិសេសនេះមានជម្រើសពណ៌ខ្មៅ និងក្រហម។ Mate RS Porsche Design Edition ប្រើឈីប Kirin 980 ខ្នាត 7nm មានភ្ជាប់ដោយរ៉េមទំហំ 6GB និងម៉េមូរីទំហំ 512GB បានចេញលក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ប្រហែល $1,803៕

 

ព័ត៌មានពាណិជ្ជកម្ម