ស្មាតហ្វូនស៊េរីថ្មី Tecno Phantom X2 Series បង្ហាញខ្លួនជាផ្លូវការណ៌ជាមួយកាមេរ៉ាឡើងកប់

ដូចការគ្រោងទុកអញ្ចឹង កាលពីម្សិលមិញនេះ ក្រុមហ៊ុន Tecno បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Tecno Phantom X2 Series ដែលស្មាតហ្វូននេះ មានចំនួន 2 ម៉ូដែល គឺ Tecno Phantom X2 និង Tecno Phantom X2 Pro។ ស្មាតហ្វូនទាំងពីរនេះ គឺជាម៉ូដែលស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះដែលមានឌីស្សាញជាមួយរូបរាងថ្មី និងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ជាពិសេសគឺទៅលើការការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូន Tecno Phantom X2 Series គឺមានការឌីស្សាញជាមួយកាមេរ៉ាបែបទំនើប និងមានភាពទាក់ទាញខ្លាំងមែនទែន ដោយម៉ូឌុលកាមេរ៉ាក្រោយនេះ គឺមានការរចនាជាមួយនិងទំហំធំ ខណៈដែលម៉ូដែល Pro គឺមានការឌីស្សាញរង្វង់នៅជុំវិញកាមេរ៉ា ដែលខុសពីម៉ូដែលស្តង់ដារ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការបំពាក់នូវអេក្រង់ទំហំ 6.8-អ៊ីងដែលមានគែមអេក្រង់កោង និងជាប្រភេទកញ្ចក់ AMOLED បង្ហាញចេញបានជាមួយនិងកម្រិត FHD+ resolution ល្បឿន 120Hz refresh rate, 360Hz touch sampling rate នៅលើខ្នាត 20:9 aspect ratio។ អេក្រង់ស្មាតហ្វូននេះ គឺមានការគាំទ្រដោយមុខងារចាក់ពណ៌កម្រិត 10-bit panel និងទ្រទ្រង់បានជាមួយនូវកម្រិត 100% នៃ DCI-P3 color gamut ហើយនិងមានរន្ធនៅចំកណ្តាលអេក្រង់ថែមទៀតផង។ អេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus។ 

និយាយពីកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូនថ្មីនេះ គឺដំណើរការដោយបន្ទះឈីប MediaTek Dimensity 9000 និងមានការគាំទ្រដោយប្រព័ន្ធបន្ថយកំដៅរ vapor chamber cooling system ហើយនិងមានរ៉េម LPDDR5x RAM រួមជាមួយនិងអង្គចងចាំ UFS 3.1 storage។ សម្រាប់ Software គឺប្រើប្រាស់នូវស្បែកមុខកម្មវិធី HiOS 12.0 ផ្អែកនៅលើ Android 12 ចេញពីប្រអប់តែម្តង។ បន្ថែមពីនេះសម្រាប់ការតភ្ជាប់ជាមួយនិងស្មាតហ្វូននេះ គឺមានដូចជា Dual SIM, 5G, Dual-band WiFi, Bluetooth 5.3, GNSS, NFC និង USB 2.0 (Type-C)។ ស្មាតហ្វូននេះ មិនមាន Dual stereo speakers នោះទេ ប៉ុន្តែមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់។ 

ក្រឡេកមកម៉ូដែល Tecno Phantom X2 Pro គឺមានការតម្លើងមកជាមួយនូវកាមេរ៉ាទំហំ 50MP Samsung JN1 ដែលជាប្រភេទ Portrait អាចហ៊្សូមបាន 2.5x zoom និងមាន Aperture  f/1.49 ហើយនិងមានអមដំណើរជាមួយនូវគ្រាប់ទីពីរ ដែលជាកាមេរ៉ាគោលមានទំហំ 50MP Samsung GNV ខណៈដែលគ្រាប់ទីបីមានទំហំ 13MP Samsung 3L6 ultra-wide camera ដែលអាចថត macro បាន។ កាមេរ៉ាទាំងបីគ្រាប់នៅលើម៉ូដែល Pro គឺមានភ្ជាប់នូវមុខងារ Auto-Focus ប៉ុន្តែមិនមានមុខងារ OIS នោះទេ។

ងាកមក Tecno Phantom X2 វិញ គឺមានកាមេរ៉ាគោលទំហំ 64MP Samsung GWB មានមុខងារ OIS និតគ្រាប់ទីពីរមានទំហំ 13MP ultra-wide camera និងអាចថត macro បាន ហើយសម្រាប់គ្រាប់ទីបីមាន 2MP depth sensor។ ស្មាតហ្វូនទាំងពីរនេះ គឺមានកាមេរ៉ាមុខទំហំ 32MP និងមានថ្មទំហំ 5,160mAh ហើយនិងគាំទ្រដោយកម្លាំងសាក 45W fast wired charging។

Tecno Phantom X2 series ចាប់ផ្តើមដាក់លក់នភប្រទេស Saudi Arabia ជាមួយតម្លៃ:

Tecno Phantom X2 (8GB+256GB) – SAR 2,699 ($718)

Tecno Phantom X2 Pro (12GB+256GB) – SAR 3,499 ($930)

សម្រាប់ម៉ូដែលស្តង់ដារ នឹងបង្ហាញវត្តមានជាមួយនិងជំរើសពណ៌ Stardust Grey និង Moonlight Silver ខណៈដែលម៉ូដែល Pro នឹងមានពណ៌ Mars Orange និង Stardust Grey។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺអាចរកបាននៅលើទីផ្សារមួយចំនួននៃប្រទេសតំបន់អឺរ៉ុប និងអាមេរិកឡាទីន រួមនិងប្រទេសក្នុងតំបន់មជ្ឈឹមបូពា៍។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Ford Motor ពិចារណាឡើងវិញស្តីការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ទៅផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ 2030

Ford Motor ពិចារណាឡើងវិញស្តីការផ្លាស់ប្តូរសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួន ទៅផលិតរថយន្តអគ្គិសនីសុទ្ធនៅឆ្នាំ 2030

ដោយ ប៉េងលីន