no-alternative title
no-alternative title

iPhone 16 និង iPhone 16 Plus អាចនឹងបំពាក់រ៉េមទំហំឡើងដល់ 8GB ហើយនិងប្រើបច្ចេកវិទ្យា Wi-Fi 6E

បើយោងទៅលើប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា Apple នឹងធ្វើការកែប្រែយុទ្ធសាស្ត្រថ្មីសម្រាប់ទូរស័ព្ទ iPhone 16 និង iPhone 16 Plus ដោយម៉ូដែល iPhone ស្តង់ដារទាំងពីរម៉ូដែលនេះ ទំនងជានឹងបង្កើនសមត្ថភាពផ្នែករឹងកាន់តែប្រសើរជាងមុន ដើម្បីបន្ថយគម្លាតកុំឲ្យដាច់គ្នាខ្លាំងពេកពីម៉ូដែល Pro Series។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jeff Pu ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូប បានធ្វើការចែករំលែកពីការសន្និដ្ឋានមួយចំនួនអំពីការផ្លាស់ប្តូរទាំងនេះនៅក្នុងកំណត់ត្រាវិនិយោគិនថ្មីៗនេះ។ ដោយលោក Pu បានលើកឡើងថា iPhone 16ទាំងអស់នឹងមានបំពាក់រ៉េមទំហំ 8GB ។ ដែលនេះ គឺជាការធ្វើឱ្យប្រសើរឡើងសម្រាប់ម៉ូដែលស្តង់ដារចាប់តាំងពី iPhone 15 និង 15 Plus បច្ចុប្បន្ន ដែលមានរ៉េមទំហំត្រឹមតែ 6GB ដែលមានន័យថា ទូរស័ព្ទ iOSជំនាន់ថ្មីអាចគ្រប់គ្រងកិច្ចការប្រើប្រាស់បានកាន់តែទូលាយ និងការដំណើរការកម្មវិធីបានកាន់តែប្រសើរជាងមុន។ អ្នកវិភាគរូបនេះ ក៏បានបញ្ជាក់ថា iPhone 16 និង 16 Plus ក៏នឹងបំពាក់បច្ចេកវិទ្យា Wi-Fi 6E ជាមួយល្បឿន 6GHz ដែលផ្តល់ឲ្យការ Download និង Upload ទទួលបានល្បឿនលឿនរហ័សជាងមុនថែមទៀតផង។

ដោយបច្ចុប្បន្ននេះ គឺមានតែ iPhone 15 Pro និង iPhone 15 Pro Max ប៉ុណ្ណោះដែលទទួលបានការបំពាក់ Wi-Fi 6E។ លោក Jeff Pu ក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការឌីស្សាញលែនកាមេរ៉ានៅលើ iPhone 16 និង iPhone 16 Plus ក៏អាចនឹងដូចគ្នាទៅនឹង iPhone 12 Series ផងដែរ។ យ៉ាងណាមិញ នេះគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះ ហើយអ្វីៗអាចនឹងមានការផ្លាស់ប្តូរទម្រាំដល់ថ្ងៃ Apple ធ្វើការប្រកាសចេញទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 ជាផ្លូវការណ៍មកដល់នៅជិតដំណាច់ឆ្នាំ 2024៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍