Zeekr គឺជាក្រុមហ៊ុននៃម៉ាករថយន្តអគ្គិសនីដ៏មានប្រជាប្រិយភាពមួយក្នុងចំនោមនៃម៉ាករថយន្តជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន Geely ហើយក្រុមហ៊ុននេះ នឹងធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល Zeekr 001 នៅថ្ងៃទី 27 ខែមីនា សប្តាហ៍ក្រោយនេះ។ រថយន្តអគ្គីសនីប្រភេទ Sedan ស៊េរីថ្មីនេះ គឺមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដូចជាប្រព័ន្ធសាកភ្លើងកម្រិតខ្ពស់ 800V Hight-voltage system ជាដើម។
រថយន្តអគ្គិសនីស៊េរីថ្មី Zeekr 001 នឹងមានជម្រើសប្រើប្រាស់ថាមពលពីរជម្រើស គឺ 95kWh និង 100kWh ជាមួយនឹងប្រព័ន្ថបច្ចេកវិទ្យាបើកបរ electric drive 4 black technologies ដែលផ្តល់នូវជម្រើសមុខងារបើកបរចំនួន 10 ប្រភេទផ្សេងៗគ្នាតាមតម្រូវការ (10 driving mode) ដើម្បីផ្តល់នូវប្រសិទ្ធិភាពបើកបរតម្រូវតាមកាលៈទេសៈ។ បន្ថែមពីនេះជាមួយនឹងប្រព័ន្ធគ្រប់គ្រងកំដៅ PTM 2.0 គឺជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលបានកាន់តែប្រសើរបន្ថែមមួយទៀតជាមួយនឹងរបៀបធ្វើការលើមុខងារកំនត់ចំនួន 22 ផ្សេងរបស់វា (22-working mode)។
បើតាមប្រភពរបាយការណ៍បាននិយាយថា រថយន្តស៊េរីថ្មី Zeekr 001 ត្រូវបានឆ្លងកាត់ការធ្វើឲ្យមានភាពល្អប្រសើរទ្វេរឡើងទៅលើការរចនាបថខាងក្រៅ និងការបំពាក់នូវរចនាសម្ព័ន្ធនៃប្រព័ន្ធបច្ចេកវិទ្យាខាងក្នុង។ រថយន្តអគ្គិសនីប្រភេទ Sedan ដ៏ទំនើបស៊េរីថ្មីរបស់ Zeekr មួយនេះ គឺបានបំពាក់នូវប្រព័ន្ធ 800V high-voltage platform technology, ប្រព័ន្ធគ្រប់គ្រង់ដំណើរការទូទៅដោយបន្ទះឈីប Qualcomm Snapdragon 8295 និងគាំទ្រមុខងារបង្ហាញលើកញ្ចក់មុខ AR-HUD head-up display ដែលអាចបង្ហាញបានក្នុងទំហំ 35.5-inch ដែលនឹងផ្តល់នូវបទពិសោធន៍ក្នុងការបើកបរកាន់តែមានប្រសិទ្ធិភាព ផាសុខភាព និងភាពទំនើបបំផុត។ ជាមួយគ្នានេះនៅលើដំបូលខាងមុខក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ LiDAR Sensor ថែមទៀងផង។
Zeekr 001 ត្រូវបានឌីស្សាញរូបរាងឡើងជាមួយនឹងប្រវែងបណ្តោយ 4,977mm, ទទឹង 1,999 និងកម្ពស់ 1,545/1,533mm ជាមួយគម្លាតរវាងកង់ខាងមុខ និងកង់ក្រោយ 3,005mm ដែលផ្តល់នូវភាពទូលាយល្អ និងផាសុខភាពក្នុងការបើកបរ។ Zeekr 001 មានជម្រើសប្រើម៉ូទ័រអគ្គិសនីពីរ និងមួយ (Dual/Single motor)។ ដោយជម្រើសម៉ូដែលប្រើម៉ូទ័រពីរ dual-motor គឺអាចផលិតថាមពលបាន 270kW+310kW និងជម្រើសប្រើមួយទ័រមួយ Single-motor អាចផលិតថាមពលបាន 310kW។ ជាមួយគ្នានេះ Zeekr ក៏ផ្តល់នូវជម្រើសនៃការប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីចំនួនពីរផ្សេងគ្នាផងដែរសម្រាប់ Zeekr 001 គឺកញ្ចប់អាគុយSichuan Times ternary lithium ឬ lithium iron phosphate batteries។
Zeek 001 ត្រូវបានក្រុមហ៊ុនចាត់បញ្ចូលក្នុងយុគសម័យ “Hunting 2.0 era” ដែលជាយុគសម័យនៃបរិបថនៃវឌ្ឍនភាពរថយន្តអគ្គិសនីដែលទូលំទូលាយបំផុត ជាមួយការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបឆ្លាតវៃ និងសុវត្ថិភាពកម្រិតខ្ពស់បំផុត។ យ៉ាងណាមិញសម្រាប់តម្លៃនៃ Zeekr 001 មិនទាន់ត្រូវបាន គេបញ្ជាក់នៅឡើយទេ៕