no-alternative title
no-alternative title
no-alternative title

Samsung Galaxy S24 FE ត្រូវបានគេទម្លាយគុណសម្បត្តិមួយចំនួនជាលើកដំបូង

ក្នុងខែមករា ឆ្នាំ 2024 ក្រុមហ៊ុន Samsung បានធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ Samsung Galaxy S24, S24+ និង S24 Ultra។ ដោយឡែកសមាជិកទី 4 មួយទៀតដែលជា Fan Edition ដែលត្រូវបានគេស្គាល់ថាជា Galaxy S24 FE អាចនឹងបង្ហាញវត្តមានឆាប់ៗនេះ ដើម្បីចូលខ្លួនមកជំនួស Galaxy S23 FE ដែលបានចេញនៅឆ្នាំមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy S24 FE ត្រូវបានគេរំពឹងថា នឹងមកដល់ផ្លូវការណ៍នៅក្នុងខែតុលា ឆ្នាំ 2023 ដូចនឹងការប្រកាសចេញរបស់ Galaxy S23 FE ដែរ។ ហើយនៅពេលនេះគណនី Connor បានធ្វើការបង្ហាញចេញនូវគុណសម្បត្តិលម្អិតមួយចំនួនរបស់ Galaxy S24 FE។ បើតាមគណនីខាងលើនេះបានបង្ហើបថា Galaxy S24 FE នឹងមានរ៉េមទំហំ 12GB ប្រភេទ LPDDR5X ជាមួយជម្រើសម៉េមូរីពីរទំហំពីរស៊េរីផ្សេងគ្នា គឺទំហំ 128GB UFS3.1 និង 256GB UFS4.0។

 

កំពូលស្មាតហ្វូនជំនាន់ថ្មីនេះម៉ូដែល FE 2024 នេះ នឹងមានថ្មទំហំ 4,500mAh ប៉ុន្តែ មិនមានការបញ្ជាក់ពីបច្ចេកវិទ្យាសាកភ្លើងនោះទេ។ យ៉ាងណាមិញស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 25W Wired Fast Charging និង 15W Wireless Charging ដូចនឹងជំនាន់ S23 FE ដែរ។ Galaxy S24 FE នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ OLED Display ប៉ុន្តែ មិនបានបញ្ជាក់ពីទំហំជាក់លាក់របស់អេក្រង់នោះទេ។

 

កាលពីជំនាន់ Galaxy S23 FE បានប្រើនូវបន្ទះឈីប Samsung Exynos 2200 និង Qualcomm Snapdragon 8 Gen 1 ទៅតាមតម្រូវការទីផ្សារផ្សេងៗគ្នា។ ដោយឡែកបើតាមការបញ្ជាក់នៅលើគណនី X (Twitter) Conner ខាងលើ Samsung Galaxy S24 FE នឹងប្រើប្រាស់តែបន្ទះឈីប Exynos Series អាចជាង Exynos 2400 សម្រាប់ទីផ្សារនៅទូទាំងពិភពលោក។

 

Conner បានបញ្ជាក់ទៀតថា Samsung Galaxy Z Series ដែលជាស្មាតហ្វូនអេក្រង់បត់បាននឹងប្រើតែបន្ទះឈីប Qualcomm Snapdragon ចំនែក Galaxy S-Series នឹងប្រើតែបន្ទះឈីប Exynos Series ប៉ុណ្ណោះ។ ដោយឡែកអនាគតស្មាតហ្វូនកម្រិតថវិកាត្រកូល Galaxy A-Series នឹងប្រើប្រាស់បន្ទះឈីប Exynos និង MediaTek ហើយត្រកូ Galaxy F និង M Series ក៏អាចនឹងប្រើបន្ទះឈីបដូចគ្នានឹងត្រកូល Galaxy A-Series ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

OPPO Reno12 Series 5G ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់ជាមួយមុខងារ AI លុបរូបភាពដ៏ឆ្លាតវៃ និងគ្មានដែនកំណត់

ដោយ ប៉េងលីន
BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

BYD Song PLUS DM-i រថយន្តស៊េរីថ្មី 2025 ត្រូវបានគេទម្លាយតម្លៃ និងកម្លាំងថាមពលថ្ម រួមនឹងកម្លាំងម៉ាស៊ីនហើយ!

ដោយ ប៉េងលីន
 មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តស៊េរីថ្មី ZEEKR ត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ!

ដោយ ប៉េងលីន
Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

Xiaomi SU7 Ultra រចនាបែបស្ព័រមានកម្លាំង 1,548 សេះ និងជារថយន្តអគ្គិសនីដំបូងគេ ដែលប្រើបច្ចេកវិទ្យាថ្ម Kirin II របស់ CATL

ដោយ ប៉េងលីន
Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

Samsung ចែកជូន Galaxy Z Flip6 Olympic Edition ដល់ដល់អត្តពលិកចំនួន 17000 នាក់!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

កំពូលស្មាតហ្វូនថត vlog បំពាក់សេនស័រកាមេរ៉ា SONY AI ល្អបំផុតតម្លៃក្រោម 500 ដុល្លារ

ដោយ ប៉េងលីន