Huawei Pura 70 Ultra គឺជាស្មាតហ្វូនថ្មីមួយ ដែលមានការបំពាក់នូវមុខងារពិសេសៗជាច្រើន។ នៅក្នុងចំណោមមុខងារថ្មីៗទាំងនោះ មានមុខងារពិសេសមួយ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពអាចបញ្ចូនរូបភាពតាមប្រព័ន្ធផ្កាយរណប (satellite image-sending) បាន ។ តាមរយៈឈ្មោះនៃមុខងារនេះ គឺនឹងអនុញ្ញាតអោយអ្នកអាចធ្វើការផ្ញើ និងទទួលមិនត្រឹមតែសារជាអក្សរនោះទេ គឺថែមទាំងអាចបញ្ចូនសារជារូបភាពបានចេញពីបញ្ជីនៃលេខទំនាក់ទំនង (contact) នៅពេលដែលមិនមានសេវាថែមទៀតផង។
ថ្មីៗនេះ លោក Bruce Lee ដែលជា CTO របស់ Huawei Device Business Group ទើបតែបង្ហាញអំពីរបៀបដែលមុខងារបញ្ចូនរូបភាពតាមប្រព័ន្ធផ្កាយរណប (satellite image-sending) នេះ ដំណើរការនៅលើស្មាតហ្វូន Pura 70 Ultra។ លោក Bruce Lee និយាយថា មុខងារបញ្ចូនរូបភាពតាមផ្កាយរណប (satellite picture-sending) នេះ គឺផ្អែកទៅលើកម្មវិធី Changlian app ។ អ្នកប្រើប្រាស់អាចធ្វើការផ្ញើរូបភាពបានតាមរយៈការតភ្ជាប់នូវផ្កាយរណប (satellite connectivity) ទៅកាន់បញ្ជីទំនាក់ទំនងរបស់ពួកគេ។ សម្រាប់ភាគីមួយទៀតដែលអាចប្រើប្រាស់បានទៅលើកម្មវិធី Changlian app ក៏អាចទទួលបាននូវរូបភាពបាន។
លោក Lee បានបញ្ជាក់ថា អ្នកប្រើប្រាស់ដែលមិនមានកម្មវិធី Changlian app នឹងទទួលបាននូវសារជាអក្សរប៉ុណ្ណោះ។ មុខងារនេះ ក៏អាចបង្ហាញនូវស្ថានភាពនេះជាទម្រង់ real-time ផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់រូបភាពដែលបញ្ចូនតាមរយៈផ្កាយរណប (satellite)នេះ គឺឆ្លងកាត់នូវដំណាក់កាលនៃការ compression ជាច្រើន។ មុខងារនេះក៏អាចប្រើប្រាស់នៅក្នុងស្ថានភាពបន្ទាន់ផងដែរ។ ក្រុមហ៊ុន Huawei ទើបតែចែករំលែកអំពីវីដេអូមួយដែលពន្យល់អំពីមុខងារទំនាក់ទំនង dual satellite communication នៅលើស្មាតហ្វូន Pura 70 Ultra ។
សូមជំរាបថា សេវាកម្ម Beidou Satellite Messaging ក៏អនុញ្ញាតអោយអ្នកអាចផ្ញើ និងទទួលនូវសារនេះ ខណៈពេលដែលក្រុមហ៊ុន Huawei ប្រើប្រាស់នូវ Tiantong -1 satellite phone communication system និងបណ្តាញ network ដែលប្រើប្រាស់ផ្ទាល់ខ្លួនរបស់ចិនដើម្បីផ្តល់នូវសេវាកម្ម satellite voice និងសេវាកម្មជាច្រើនទៀតផងដែរ។ ស្មាតហ្វូន Huawei Pura 70 Ultra នេះ ក៏មានទ្រទ្រង់ទៅលើ wireless communication តាមរយៈការប្រើប្រាស់នូវការញ្ជូលគ្នានៃ Lingxi antenna, Lingxi networkនិង Lingxi AI algorithm សម្រាប់ការតភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អ ស្ថេរភាព និងរឹងមាំទោះបីជានៅក្នុងលក្ខខណ្ឌនៃរលកសញ្ញាខ្សោយក៏ដោយ៕