ការធ្វើតេស្តស្មាតហ្វូន vivo X100s នៅលើ AnTuTu ទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 230K+

vivo X100s ដែលជាស្មាតហ្វូនជំនាន់ថ្មី ដែលគ្រោងនឹងប្រកាសចេញនាពេលខាងមុខនេះ បានបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្តសមត្ថភាព AnTuTu ហើយ ដោយស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា គឺបំពាក់នូវបន្ទះឈីបរបស់វាគឺ Dimensity 9300 Plus និងមានសមត្ថភាពដ៏ខ្លាំងក្លាមែនទែន។ គួរបញ្ជាក់ថា ស្មាតហ្វូន vivo X100 ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅនេះ គឺដំណើរការនៅលើបន្ទះឈីប Dimensity 9300 នឹងទទួលបាននូវពិន្ទុ 224K នៅក្នុងការធ្វើតេស្តរបស់បញ្ជី AnTuTu ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរូបភាព Screenshot មួយ របស់ស្មាតហ្វូន vivo X100s នៅលើបញ្ជី AnTuTu គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានសមត្ថភាពខ្ពស់ជាងម៉ូដែលមុន vivo X100។ នៅលើ AnTuTu បានបង្ហាញថា ស្មាតហ្វូន vivo X100s ទទួលបាននូវពិន្ទុសរុប 2,305,267 ដោយការធ្វើតេស្តលើ CPU ចំនួន ពិន្ទុ 538,809, GPU មានពិន្ទុ 940,944 និងម៉េមូរីទំហំមានពិន្ទុ 472,337 ហើយនិង UX មានពិន្ទុចំនួន 353,177។ នៅលើបញ្ជីនៃ Geekbench វិញ ក៏មានការបង្ហាញថា បន្ទះឈីបDimensity 9300 Plusនេះ ដំណើរការនៅលើ Prime Core ល្បឿន 3.4GHz និង 3 x Cortex-X4 មានល្បឿន 2.85GHz ហើយនិង 3 x Cortex-A720 cores ល្បឿន 2.0GHz ព្រមទាំងមានការគាំទ្រដោយក្រាហ្វិកកាត Immortalis-G720 MC12 GPU។ 

 

ក្រៅពីបន្ទះឈីបDimensity 9300 Plus នេះ នៅលើស្មាតហ្វូន vivo X100s នេះ គឺមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូន vivo X100 អញ្ចឹងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរ អាចនឹងមានពណ៌ស ខ្មៅ ខៀវ និងទីតាញ៉ូម។

 

ស្មាតហ្វូន vivo X100s ជាមួយនិងបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen3 នឹងបង្ហាញខ្លួននៅក្នុងខែឧសភានៅក្នុងប្រទេសចិន។ ខណៈដែលក្រុមហ៊ុន MediaTek នឹងបង្ហាញចេញនូវបន្ទះឈីប Dimensity 9300 Plus នៅក្នុងប្រទេសចិន នៅថ្ងៃទី 7 ខែឧសភាខាងមុខនេះហើយ។ សូមជំរាបថា បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូន vivo X100s និង vivo X100 Ultra នឹងបង្ហាញខ្លួននៅពាក់កណ្តាល ទៅចុងខែឧសភានេះ។ របាយការណ៍ជាច្រើន ក៏បានអះអាងថា ស្មាតហ្វូន Ultra នេះ ក៏អាចនឹងមានឈ្មោះហៅថា vivo X100s Ultra ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍