OPPO ប្រកាសសម្ពោធកម្មវិធី Imagine IF Photography Awards 2024 នៅក្នុងប្រទេសឥណ្ឌា

កាលពីថ្ងៃទី 26 ខែមេសានេះ ក្រុមហ៊ុន OPPO នៅក្នុងប្រទេសឥណ្ឌា បានរៀបចំនូវកម្មវិធី OPPO Ambassador Conclave នៅក្នុងទីក្រុង Mumbai ក្នុងការបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Find X7 Ultra រួមជាមួយនឹងការប្រកាសនូវកម្មវិធីប្រកួត Imagine IF Photography Awards ថែមទៀតផង។ គំនិតផ្តួចផ្តើមនេះ គឹត្រូវបញ្ចេញពីអ្នកដឹកនាំរឿងដ៏ល្បីល្បាញមួយរូប គឺលោក SS Rajamouli ក្នុងគោលបំណងជម្រុញទៅលើភាពច្នៃប្រឌិតថ្មីទៅលើការថតរូបភាព។ លោកក៏ជា BA របស់ក្រុមហ៊ុននេះនៅប្រទេសឥណ្ឌាផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន OPPO ក៏បានបង្ហាញនូវកម្មវិធីប្រកួត Imagine IF Photography Awards សម្រាប់ទីផ្សារសកលនៅក្នុងឆ្នាំ 2023 នេះ ហើយនេះ គឺជាឆ្នាំសម្ភោធន៍នៃកម្មវិធីប្រកួតប្រចាំឆ្នាំនៅក្នុងប្រទេសឥណ្ឌា។ សម្រាប់កម្មវិធីប្រកួតនូវពានរង្វាន់ទី 1 គឹមានការចូលរួមពីមនុស្សជាង 700,000 នាក់មកពី 51 ប្រទេស។ អ្នកចូលរួមជាច្រើននេះអាចដាក់ពាក់ការប្រកួតនៅក្នុងជុំទី 1 រហូតដល់ថ្ងៃទី 15 ខែមិថុនាខាងមុខនេះ។ សម្រាប់អ្នកឈ្នះ 50 នាក់នឹងប្រកាសនៅក្នុងសប្តាហ៍ចុងក្រោយនៅក្នុងខែមិថុនា ក្នុងការបន្តទៅកាន់ជុំទី 2។ ការប្រកួតដំណាក់កាលទី 2 នេះនឹងចាប់ផ្តើមនៅដើមខែកក្កដានេះ ហើយអ្នកឈ្នះ 6 រូបនឹងប្រកាសនៅថ្ងៃទី 25 ខែកក្កដាឆ្នាំ 2024 នេះ។

ការប្រកួតប្រជែងនេះគឺបើកចំហរជាសាធារណៈសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងប្រទេសឥណ្ឌាដែលមានអាយុលើសពី 18 ឆ្នាំ។ វាមានការប្រកួតទៅលើ 9 categories ដូចជា landscape, portrait, colours, unfading moment, fashion, snapshot, light, travel និង collection ។ ក្រុមអ្នកជំនាញផ្នែកថតរូបភាពជាច្រើននឹងធ្វើការវិនិច្ឆ័យយ៉ាងយកចិត្តទុកដាក់ ហើយក្នុងនោះក៏មានការចូលរួមពីអ្នកជំនាញថតរូបភាពវីដេអូរៀបការ លោក Joseph Radhik អ្នកជំនាញថតរូបភាពសត្វព្រៃ Arzoo Khurana អ្នកជំនាញថតរូបភាពបែបច្នៃម៉ូដ Arjun Mark និងចៅក្រមជាច្រើនទៀតនៅលើពិភពលោកថែមទៀត។

 

អ្នកឈ្នះរង្វាន់មេដាយមាស (Gold Winner) នឹងទទួលបាននូវប្រាក់រង្វាន់ចំនួន Rs 5,00,000 អ្នកឈ្នះរង្វាន់មេរដាយប្រាក់ (Silver winners) ចំនួន 2 នាក់នឹងទទួលបាននូវប្រាក់រង្វាន់ចំនួន  Rs 2,00,000 និងអ្នកឈ្នះរង្វាន់មេដាយសំរឹទ្ធិ ( Bronze winners) ចំនួន 3 នាក់នឹងទទួលបាននូវប្រាក់រង្វាន់ចំនួន  Rs 1,00,000។ 

បន្ថែមពីនេះទៀតនោះ អ្នកឈ្នះទាំង 5 នាក់នេះនឹងទទួលបាននូវឱកាសក្នុងការចូលរួមក្នុងព្រឹត្តិការណ៍ Paris Show 2024រួមជាមួយនឹងការទទួលបាននូវស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO និងកិច្ចសហការជាមួយនឹងក្រុមហ៊ុន OPPO នៅក្នុងប្រទេសឥណ្ឌាសម្រាប់ការថតរូបភាពជាច្រើនទៀតតាមរយៈគម្រោងជាច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយផ្លូវការនៃព្រឹត្តិការណ៍ប្រកួតនេះតាមរយៈ https://imagine-if.oppo.com/en/categories/?dataTab=guide ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍