Samsung នឹងធ្វើការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប 2nm នៅឆ្នាំ 2025 នេះដោយប្រើប្រាស់នូវបច្ចេកវិទ្យា GAA

នៅពេលនេះ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ប្រឈមមុខទៅនឹងការលំបាកជាច្រើនក្នុងការទាក់ទាញអតិថិជនអោយមកចាប់អារម្មណ៍ទៅលើដំណើរការនៃការផលិតទៅលើបន្ទះឈីបចុងក្រោយបំផុត (3nm និង 4nm ) របស់ពួកគេ។ ប៉ុន្តែបើទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក្រុមហ៊ុននេះ មិនបានបញ្ឈប់នូវការអភិវឌ្ឍរបស់ខ្លួននោះទគឺថែមទាំង បានកំពុងតែសកម្មនៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកម្រិតខ្ពស់មួយទៀតនោះគឺដំណើរការ 2nm ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ដំណើរការ 2nm នេះនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា gate-around transistor (GAA) technology ជំនាន់ថ្មីដែលត្រូវគេរំពឹងថា នឹងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងឆ្នាំ 2025 នេះ។ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវបច្ចេកវិទ្យាថ្មីនេះនៅក្នុងព្រឹត្តិការណ៍សន្និសីទឧស្សាហកម្មរបស់ខ្លួននាពេលខាងមុខនេះ។ GAA នេះគឺជាការឌីស្សាញថ្មីទៅលើត្រង់ស៊ីស្ទ័រដែលមានការពង្រឹងទៅលើប្រសិទ្ធិភាព និងសមត្ថភាពកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវបច្ចេកវិទ្យាGAA technology នៅក្នុងដំណើរការ 3nm ប៉ុន្តែវាមានតែបន្ទះឈីប Exynos processors ដែលបានដំណើរការទៅលើវា។ បើធៀបជាមួយនឹងបន្ទះឈីប 5nm chips នោះ បន្ទះឈីប 3nm GAA chip ជំនាន់ដំបូងគឺមានការពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពបានកាន់តែប្រសើរជាងមុន។ 

ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីបនេះតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា  3nm GAA ជំនាន់ទី 2 នៅក្នុងឆ្នាំ 2024 នេះ។ បច្ចេកវិទ្យានេះត្រូវគេរំពឺងថានឹងមានសមត្ថភាពកាន់តែខ្ពស់ និងប្រសើរជាងមុន។ បើមើលទៅលើគូប្រជែងរបស់វា ក្រុមហ៊ុន TSMC មិនទាន់បានប្រើប្រាស់នូវបច្ចេកវិទ្យា GAA នៅឡើយទេ ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះ (រួមជាមួយនឹង Intel) ផងដែរក៏គ្រោងនឹងបំពាក់នូវបច្ចេកវិទ្យា 2nm នេះនៅលើបន្ទះឈីបរបស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍