Huawei បញ្ចេញនូវព័ត៌មានឈីប Kirin 9000S1/9010 ជាលើកដំបូងរបស់ Pura 70 Series នៅលើទីផ្សារសកល

នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Pura 70 series នៅលើទីផ្សារសកលហើយ ដោយចាប់ផ្តើមដាក់អោយមានការបញ្ជាទិញមុននៅលើទីផ្សារប្រទេសម៉ាឡេស៊ី ជាមួយនិងការបញ្ជាក់ជាផ្លូវការពីការប្រើប្រាស់បន្ទះឈីប Kirin 9000S1/9010 ថែមទៀតផង។ ក្រុមហ៊ុន OEM មួយនេះ បានធ្វើការបញ្ជាក់ច្បាស់ពីឈ្មោះបន្ទះឈីបនេះជាលើកដំបូងនៅលើវិបសាយផ្លូវការរបស់ខ្លួនហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា កាលពីម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ជាក់ពីការដាក់លក់ស្មាតហ្វូនជំនាន់ថ្មី Pura 70 models ជាផ្លូវការហើយ ប៉ុន្តែមិនមានការបញ្ជាក់ព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ ជាពិសេស គឺព័ត៌មានទាក់ទងជាមួយនិងបន្ទះឈីប។ នៅពេលនេះ បើទោះបីជាក្រុមហ៊ុននេះ នៅមិនទាន់មានការបញ្ជាក់ពីព័ត៌មាន Kirin 9000S1/9010 នៅលើស្មាតហ្វូននេះ Huawei Pura 70 lineup ក៏ដោយ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនធ្លាប់បានបញ្ជាក់កន្លងមករួចហើយថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប octa-core។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកាសដាក់លក់នៅលើទីផ្សារប្រទេសចិនរួចមក នេះគឺជាលើកទីមួយ ដែលក្រុមហ៊ុនបានប្រកាសចេញជាផ្លូវការព័ត៌មានរបស់បន្ទះឈីប Kirin 9010 និង 9000S1។ នៅក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូន Pura 70 នឹងរត់នៅលើបន្ទះឈីប Kirin 9000S1 ខណដែលម៉ូដែលផ្សេងទៀតដំណើរការនៅលើបន្ទះឈីបKirin 9010។  សម្រាប់បន្ទះឈីប Kirin 9000S1 គឺមាន 2x2.49GHz + 6x2.15GHz + 4x1.53GHz ខណៈដែល Kirin 9010 គឺមាន 2x2.3GHz + 6x2.18GHz + 4x1.55GHz។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍