Huawei Pura 70 Series បង្ហាញវត្តមាននៅលើទីផ្សារម៉ាឡេស៊ីជាមួយបន្ទះឈីប Kirin 9010 និងកាមេរ៉ាដ៏ទាក់ទាញបំផុត

បន្ទាប់ពីការបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិន ស្ងាត់ៗក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន Pura 70 series នៅក្នុងប្រទេសម៉ាឡេស៊ីហើយ ដោយស្មាតហ្វូនថ្មីនេះ មាន 3 ម៉ូដែល រួមមានដូចជា Pura 70, Pura 70 Pro និងPura 70 Ultra។ ជាមួយនិងការដាក់នៅលើទីផ្សារអាស៊ានមួយនេះ ស្មាតហ្វូន Pura 70 ដែលមានទំហំ 12GB-256GB មានតម្លៃ RM3,699 និងម៉ូដែល Pura 70 Pro ទំហំ 12GB-512GB មានតម្លៃ RM4,899 ហើយនិងស្មាតហ្វូន Pura 70 Ultra 16GB-512GB មានតម្លៃ RM6,599។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើពណ៌របស់ស្មាតហ្វូនថ្មីនេះ បង្ហាញថា ស្មាតហ្វូន  Pura 70 មានជម្រើសពណ៌ ពណ៌ខ្មៅ និងពណ៌ផ្កាឈូក។ ខណៈដែលស្មាតហ្វូន Pura 70 Pro គឺមានពណ៌ខ្មៅ ឬ ពណ៌ស ហើយនិងស្មាតហ្វូន Pura 70 Ultra នេះ មានផ្នែកខាងក្រោយស្បែក (vegan leather) ជាមួយនឹងពណ៌ខ្មៅ ពណ៌ត្នោត និងពណ៌បៃតង។ សម្រាប់ការ pre-order ទៅលើស្មាតហ្វូន Huawei Pura 70 Series នៅក្នុងប្រទេសម៉ាឡេស៊ីនេះ គឺចាប់ពីថ្ងៃទី 2 ខែឧសភា ដល់ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2024។ 

អតិថិជនជាច្រើនអាចធ្វើការ Pre-Order ទៅលើស្មាតហ្វូនជំនាន់ថ្មីនេះ បានជាមួយនិងការកក់ប្រាក់ចំនួន RM70 នៅលើវេបសាយរបស់ Huawei នៅក្នុងប្រទេសម៉ាឡេស៊ី ឬនៅហាង Huawei Experience Stores។ ប្រសិនបើអ្នកបានធ្វើការ pre-order នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Huawei ក៏នឹងជូនកាដូដែលមានតម្លៃជាង  RM2,000 និងអាចមានឱកាសសន្សំបានជាង RM500 ថែមទៀតផង។

ស្មាតហ្វូន Pura 70 Ultra និង Pro នេះ មានអេក្រង់ទំហំ 6.8-អ៊ីង LTPO OLED គាំទ្រជាមួយនឹងអេក្រង់ល្បឿន 120Hz refresh rate និងពន្លឺ 2,500nits។ ស្មាតហ្វូន Pura 70 នេះមានអេក្រង់ទំហំ 6.6-អ៊ីង។ ស្មាតហ្វូនទាំង 3 នេះ មានបំពាក់នូវ IP68 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូន Pura 70 នេះ មានបន្ទះឈីប  Kirin 900S1 ខណៈពេលដែលម៉ូដែល Ultra និង Pro មានបន្ទះឈីប  Kirin 9010 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei។ ស្មាតហ្វូននេះបំពាក់នូវ  EMUI 14.2 ជំនួសអោយ HarmonyOS នៅក្នុងទីផ្សាររបស់ចិន។

 

ស្មាតហ្វូន Pura 70 Ultra នេះ មានថាមពលថ្មទំហំ 5,200mAh និងបច្ចេកវិទ្យាសាកថ្មលឿន 100W wired charging, 80W wireless charging និង 20W reverse wireless charging។ ស្មាតហ្វូន Pura 70 Pro នេះ មានថាមពលថ្មទំហំ 5,050mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មដូចគ្នា។ ស្មាតហ្វូន Pura 70 នេះ មានថាមពលថ្មទំហំ 4,900mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 66W wired charging, 50W wireless charging និង 7.5W reverse wireless charging។

កាមេរ៉ានៅលើស្មាតហ្វូនទាំង 3 នេះ គឺមានភាពខុសគ្នាខ្លាំង។ ស្មាតហ្វូន Pura 70 Ultra នេះ មានកាមេរ៉ាទំហំ 1-អ៊ីង 50MP អមជាមួយនឹងគ្រាប់ទីពីរទំហំ 50MP telephoto lens 3.5x optical zoom / OIS និងគ្រាប់ទីបីមានទំហំ 40MP ultra-wide lens ជាមួយនឹង autofocus។ ស្មាតហ្វូន Pura 70 Pro វិញមានកាមេរ៉ាទំហំ 50MP ជាមួយនឹង OIS, 48MP telephoto lens ជាមួយនឹង OIS ហ៊្សូមបាន 3.5x optical zoom និងមួយគ្រាប់ទៀតមានទំហំ 12.5MP ultra-wide។ ស្មាតហ្វូន Pura 70 នេះ មានកាមេរ៉ាទំហំ 50MP គ្រាប់ទីពីរមានទំហំ 12MP periscope ភ្ជាប់ជាមួយនឹងមុខងារ OIS ហ៊្សូមបាន 5x optical zoom និង 13MP ultra-wide lens៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍