Honda បោះទុនវិនិយោគទឹកប្រាក់ចំនួន 11 ពាន់លានដុល្លារក្នុងការអភិវឌ្ឍន៍ខ្សៃសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីនៅក្នុងប្រទេសកាណាដា

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយ ដោយក្រុមហ៊ុន Copmany គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន 11 ពាន់លានដុល្លារទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ប្រទេសកាណាដា ដែលរោងចក្រថ្មីនេះ គឺមានសមត្ថភាពផលិតរថយន្តអគ្គិសនីម៉ាក Honda បានចំនួន 240,000 គ្រឿងក្នុងមួយឆ្នាំ។ ដោយរថយន្តដែលផលិតក្នុងរោងចក្រនេះ នឹងត្រូវកំណត់គោលដៅសម្រាប់ចែកចាយនៅក្នុងទីផ្សារកាណាដា និងសហរដ្ឋអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុកនោះ វានឹងក្លាយជាការវិនិយោគក្នុងវិស័យរថយន្តអគ្គិសនី (Electronic Vehicle) ដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ហើយវានឹងរួមបញ្ចូលនូវរោងចក្រផលិតរថយន្ត និងរោងចក្រផលិតអាគុយរថយន្តអគ្គិសនី ដ៏ធំបំផុតនៅទីក្រុង Alliston នៃរដ្ឋ Ontario ប្រទេសកាណាដា។ នៅក្រោយដែលរោងចក្ររបស់ Honda ថ្មីត្រូវបានបង្កើតឡើង គឺខ្សែសង្វាក់ផលិតកម្មរថយន្ត EV នឹងមានសមត្ថភាពអាចផលិតរថយន្តប្រចាំឆ្នាំបានចំនួន 240,000 គ្រឿង ខណៈដែលរោងចក្រផលិតថាមពលថ្មអគ្គិសនីនឹងមានសមត្ថភាពអាចផលិតបាន 36GWh ក្នុងមួយឆ្នាំ។

ការវិនិយោគនេះក៏រួមបញ្ចូលផងដែរនូវសម្ភារៈសកម្មហៅថា cathode active និងជារោងចក្រផលិតដំបូងគេសម្រាប់ថ្មរបស់ Honda ដោយរួមសហការជាមួយក្រុមហ៊ុន POSCO Future M និងមួយទៀតជាមួយក្រុមហ៊ុន Asahi Kasei Corp។ មួយវិញទៀតរោងចក្រថាមពថ្មថ្មីនេះ នឹងត្រូវបានសាងសង់ឡើងតាមរយះនៃការបណ្តាក់ទុនរួមគ្នាជាមួយ LG Energy Solution ផងដែរ។ ការផលិតរថយន្តអគ្គិសនីរបស់ Honda ត្រូវបានគេដឹងថា គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ (2025)។ ក្រុមហ៊ុន Honda មានគម្រោងក្នុងការផលិត និងលក់រថយន្តអគ្គិសនីសុទ្ធ 100% នៅត្រឹមឆ្នាំ 2040 ហើយការវិនិយោគដ៏ធំនេះ គឺជាផ្នែកដ៏ធំ និងសំខាន់បំផុតមួយរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍