លោក Richard Yu នាយកប្រតិបត្តិផ្នែក Consumer BU ក្លាយជាអគ្គនាយករបស់ក្រុមហ៊ុន Huawei ជាលើកដំបូង

លោក Yu Chengdong (ដែលធ្លាប់គេស្គាល់ថាជា Richard Yu) គឺជាបុគ្គលសំខាន់មួយរូប ដែលនៅពេលេនេះ បានបំរើការងារនៅក្រុមហ៊ុន Huawei នៅក្នុងនាមជានាយកប្រតិបត្តិនៃ Consumer Business Group។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននៅពេលនេះ បាននិយាយថា លោក Richard Yu បានក្លាយជាអគ្គនាយក (Chairman) ខណៈពេលដែលលោក He Gang នឹងក្លាយជាប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការជំនួសលោក Yu។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yu Chengdong បានក្លាយជានាយកប្រតិបត្តិ (CEO) របស់ Huawei Consumer BU ចាប់តាំងពីឆ្នាំ 2012 មកម្លេះ ដោយថែមទាំងមានបញ្ចូលនូវអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះផងដែរ។ បន្ទាប់មក លោក Richard Yu បានក្លាយជាអគ្គនាយកនៃដំណោះស្រាយនៃអាជីវកម្មរថយន្តឆ្លាតវៃរបស់ក្រុមហ៊ុននេះ។ បើតាមការបញ្ជាក់កន្លងមក បាននិយាយថា អាជីវកម្មនេះ នឹងក្លាយជាក្រុមហ៊ុនឯករាជ្យមួយនៅក្នុងពេលអនាគត។ 

 

តាមរបាយការណ៍ជាច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ មិនធ្លាប់មានមនុស្ស ដែលកាន់តួនាទីជាអគ្គនាយក (Chairman) នៃអាជីវកម្ម Consumer Business នេះទេ។ ដូចនេះ លោក Richard Yu នឹងក្លាយជាមនុស្សដំបូងគេនៅក្នុងក្រុមហ៊ុននេះ។ ពេលនេះ គាត់នឹងគ្រប់គ្រងទៅលើផ្នែកជាច្រើននៃអាជីវកម្មនេះដូចជាដំណោះស្រាយទៅលើរថយន្តឆ្លាតវៃ។ ក្រុមហ៊ុននេះ គឺផ្តោតទៅលើដំណោះស្រាយនៃរថយន្តឆ្លាតវៃ ហើយវាមការបញ្ជាក់ចេញពីប្រភពជាច្រើននៅក្នុងក្រុមហ៊ុននេះ តួនាទីនេះអនុញ្ញាតអោយលោក Yu អាចផ្តោតកាន់តែប្រសើរទៅលើដំណោះស្រាយនៃអាជីវកម្មរថយន្តស្វ័យប្រវត្តិជាជាងអាជីវកម្មស្មាតហ្វូន។

 

សូមជំរាបថា លោក Yu Chengdong បានធ្វើការជាមួយនិងក្រុមហ៊ុន Huawei គិតចាប់តាំងពីឆ្នាំ 1993 មកម្លេះ ហើយក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍនូវផលិតផលជាច្រើន បើទោះបីជាស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ហើយកាលនោះ ក៏ស្ថិតក្រោមការដឹកនាំរបស់លោកផងដែរ។ ថ្មីៗនេះ បន្ទាប់ពីមានការបង្ហាញវត្តមានរបស់ Mate60 Series រួចមក ក្រុមហ៊ុននេះបានបន្តក្នុងការចាប់បានតំណែងកំពូលវិញយ៉ាងឆាប់រហ័សក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍