Kia EV9 GT កំពូលរថយន្តអគ្គិសនី Large-side SUV នឹងបង្ហាញវត្តមានផ្លូវការនៅខែមករា ឆ្នាំ 2025

ក្នុងពេលបច្ចុប្បន្ននេះ Kia EV9 បានក្លាយជារថយន្តអគ្គិសនី Large-side SUV ដែលមានប្រជាប្រិយភាពបំផុត។ ជាមួយនឹងថាមពលនៃប្រជាប្រិយភាពនេះ ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់កូរ៉េខាងត្បូងមួយនេះ ត្រៀមនឹងបញ្ចេញលក់ម៉ូដែលថ្មីពិសេសមួយទៀតដែលមានឈ្មោះថា Kia EV9 GT នៅក្នុងខែមករា ឆ្នាំ 2025 នេះ បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ Kia។ សម្រាប់ម៉ូដែលថ្មីនេះ នឹងមានថាមពលកាន់តែខ្លាំង និងបច្ចេកវិទ្យាកាន់តែទំនើបអស្ចារ្យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពព័ត៌មានបាននិយាយថា Kia EV9 GT ថ្មី នឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ (Dual-Electric motor) ដែលមានសមត្ថភាពអាចឲ្យរថយន្ត Full-Side SUV មួយនេះជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលប្រមាណ 4 វិនាទីប៉ុណ្ណោះ។ ជាមួយគ្នានេះ Kia ក៏នឹងបំពាក់នូវប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិចកម្រិតខ្ពស់ ដើម្បីរក្សាស្ថិរភាពក្នុងការបើកបរកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រង់ការបើកបរក្នុងល្បឿនលឿនបំផុតថែមទៀតផង។

បន្ថែមពីនេះ ក្រុមវិស្វកររថយន្តរបស់ Kia ត្រូវបានគេមើលឃើញថា បាននឹងកំពុងធ្វើឲ្យរថយន្តម៉ូដែលថ្មី Kia EV9 GT មានសមត្ថភាពកាន់តែខ្លាំងជាមួយការរក្សាទំហំវិមាត្ររបស់រថយន្ត SUV ដដែល។ Kia EV9 GT អាចនឹងមានការផ្លាស់ប្តូរទម្រង់នៃការរចនាកាន់តែកាចជាងម៉ូដែល EV9 បច្ចុប្បន្ន ជាមួយការបំពាក់ថាមពលដំណើរការ និងប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់កាន់តែខ្លាំង និងទំនើបជាង។

Kia EV9 GT នឹងក្លាយជារថយន្ត SUV ដែលពាក់ស្លាកឈ្មោះ “GT” ចុងក្រោយមួយទៀតរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ បន្ទាប់ពីម៉ូដែល Kia EV6 GT ដែលជាប្រភេទរថយន្ត Small-side SUV ដែលបានបង្ហាញវត្តមានកាលពីឆ្នាំ 2021។ ទោះជាយ៉ាងណាក្នុងពេលនេះសម្រាប់តម្លៃបឋមរបស់ Kia EV9 GT មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែ បើតាមការប៉ាន់ប្រមាណរថយន្តអគ្គិសនីម៉ូដែលកំពូលនេះ អាចនឹងមានតម្លៃចាប់ពីខ្ទង់ $56,000 ឡើងទៅនៅទីផ្សារសហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍