បែកធ្លាយជម្រើសពណ៌ និងរូបភាពរបស់ Sony Xperia 10 VI នៅមុនការសម្ពោធជាផ្លូវការ!

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Sony នឹងមានរៀបចំព្រឹត្តិតការណ៌សម្ពោធជាផ្លូវការស្មាតហ្វូនXperia ជំនាន់ថ្មីនៅថ្ងៃទី 17 នាខែឧសភាខាងមុខនេះហើយជាមួយនិងដំណឹងនេះ មានការរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុនមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូន Xperia 1 VI ដែលជាម៉ូដែលប្រណិត flagship ជំនាន់ចុងក្រោយបំផុតរបស់ខ្លួន។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយថា មានការឌីស្សាញម៉ូឌុលកាមេរ៉ាខុសពីជំនាន់មុន 10 V។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមលោក Evan Blass តាមរយៈ evleaks បានចែកចាយនូវរូបភាពជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។ ផ្អែកលើគំនូសព្រាង renders ថ្មីនេះ បានបង្ហាញថា ស្មាតហ្វូន Sony Xperia 10 VI នឹងមានការឌីស្សាញជាមួយយនិងជម្រើស 3 ពណ៌ ដែលមានដូចជា Light Blue, Black និង White។ បើមើលទៅលើរូបភាពស្មាតហ្វូននេះ បង្ហាញថា នៅផ្នែកខាងក្រោយនៃស្មាតហ្វូនេះ គឺមានម៉ូឌុលកាមេរ៉ាមានរាង pill-shaped ស្ថិតនៅជ្រុងខាងឆ្វេង និងមានការបំពាក់នូវសិនស័រកាមេរ៉ាចំនួន 2 គ្រាប់ និងមានអមដោយអំពូល LED flash unit មួយផងដែរ។

ជាមួយនិងការប្រើប្រាស់នូវកាមេរ៉ាក្រោយចំនួន 2 គ្រាប់នេះ គឺក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយនេះ បានដកចេញនូវសិនស័រ Telephoto lens ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់មុន។ ដូច្នេះសម្រាប់ម៉ូដែលថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ា ultra-wide-angle lens និងកាមេរ៉ាគោលដែលអាចហ៊្សូមបាន 2x zoom។ ស្មាតហ្វូន Sony Xperia 10 VI ថ្មីនេះ គឺមានការឌីស្សាញស៊ុមជុំវិញ មានរាងជ្រុងរាបស្មើរ និងមានការតម្លើងនូវប៊ូតុង volume rocker និង power ស្ថិតនៅគែមខាងស្តាំ។ នៅលើប៊ុតុងនេះ នឹងមានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃ។ 

ចំពោះផ្នែកខាងមុខនៃស្មាតហ្វូននេះ គឺនៅតែបន្តមានការឌីស្សាញកំពស់ខ្ពស់ ហើយក្រុមហ៊ុន Sony ក៏នូវតែមានការប្រើប្រាស់នូវគែមខាងលើ និងខាងក្រោមនៃអេក្រង់ គឺដូចជំនាន់មុនៗដែរ។ នៅក្នុងនោះក៏មានរូបភាពមួយបង្ហាញពីការឌីស្សាញឧបាល័រនៅខាងលើ និងខាងក្រោមផងដែរ។ សម្រាប់ភាពធន់នលើ Sony Xperia 10 VI នៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ ទាក់ទងនឹងបច្ចេកវិទ្យាការពារទឹក និងធូលី។ ស្មាតហ្វូនេះមានរន្ធ 3.5mm headphone jack នៅខាងលើ។ ក្រុមហ៊ុននេះ ក៏ត្រូវបានគេទម្លាយថា នឹងមានផ្តល់ជូននូវ various covers និងcases សម្រាប់ស្មាតហ្វូនថ្មីនេះផងដែរ ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍