កាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ថេប្លេត Xiaomi Pad 7 Series នឹងធ្វើឡើងនៅត្រីមាសទី 3

ក្រុមហ៊ុន Xiaomi ត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញនូវស្មាតហ្វូនប្រណិតៗជាច្រើននៅក្នុងឆ្នាំនេះ។ ដូចនេះ យើងអាចរំពឹងបានថា ក្រុមហ៊ុននេះ នឹងចាប់ផ្តើមផ្តោតទៅលើថេប្លេតជំនាន់ថ្មីផងដែរ។ សម្រាប់ថេប្លេតថ្មីនេះ អាចនឹងមានឈ្មោះហៅថា Xiaomi Pad 7 series។ ថេប្លេតថ្មីនេះ នឹងមាន 2 ម៉ូដែលរួមមានដូចជា Pad 7 និង  Pad 7 Pro ដែលយើងធ្លាប់បានឃើញនូវការបែកធ្លាយជាច្រើនពីមុនមកផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបែកធ្លាយថ្មីមួយចេញពី Smart Pikachu នៅពេលនេះ គឺបានទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវថេប្លេតថ្មីនេះផងដែរ។ អ្នកទម្លាយរូបនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវថេប្លេត Pad 7 series នៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។ បើតាមមើលទៅលើពេលវេលានៃការបង្ហាញនូវថេប្លេតថ្មីនេះ គឺមានការពន្យារពេលបន្តិច បើធៀបជាមួយនឹងម៉ូដែលជំនាន់មុន ពីព្រោះថា Pad 6 និង Pad 6 Pro ដែលបង្ហាញខ្លួននៅក្នុងខែមេសា។

អ្នកទម្លាយដដែលនេះ បានបន្តអះអាងថា ថេប្លេតនេះនឹងសក្តិសមក្នុងការប្រើប្រាស់ជាមួយនឹងរថយន្ត។ ម៉ូដែលនេះ អាចជាក្តីរំពឹងមួយទៀតខណៈពេលដែលក្រុមហ៊ុន Xiaomi នៅពេលនេះ ក៏បានចាប់ផ្តើមចូលទៅក្នុងទីផ្សារនៃរថយន្តអគ្គិសនីផងដែរ។ ដើម្បីធានាទៅលើប្រព័ន្ធ ecosystem នៃផលិតផលរបស់ខ្លួននោះ ក្រុមហ៊ុននេះ នឹងធ្វើអោយបានល្អបំផុតនៅក្នុងទីផ្សារមួយនេះ។

កាលពីពេលមុននេះ អ្នកទម្លាយ Digital Chat Station ក៏បានបង្ហាញអំពីលក្ខណៈសម្បត្តិនៃថេប្លេត Pad 7 Pro ផងដែរ។ ថេប្លេតថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Gen 3 SoC អេក្រង់ទំហំ 12.45-អីង ជាមួយនឹងកម្រិតល្បឿន 144Hz refresh rate និងអេក្រង់ 16:10 aspect ratio ថាមពលថ្មទំហំ 10,000mAh ថែមទៀត។ វិញ្ញាបនបត្ររបស់ 3C ក៏មមានការទម្លាយថា ថេប្លេត Pad 7 Pro នេះ នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ផងដែរ។ ថេប្លេតនេះ នឹងមានកាមេរ៉ាភ្លោះខាងក្រោយ 50MP និង speakers ចំនួន 4 គ្រាប់ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍