នៅឆ្នាំនេះ OPPO និង vivo នឹងមិនបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ម៉ូដែល Flip នៅលើទីផ្សារនោះទេ

OPPO នឹង vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិន ដែលបានប្រកាសចេញនវស្មាតហ្វូនអេក្រង់បត់ ដែលមានទាំងម៉ូដែល Flip និងម៉ូដែលអេក្រង់ផ្តេកដូចជាថេប្លេត នាពេលកន្លងមក។ ប៉ុន្តែសម្រាប់ឆ្នាំនេះ មានពាក្យចចាមអារ៉ាមនិយាយថា OPPO នឹង vivo នឹងមិនបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ម៉ូដែល flip នោះទេ។ យោងតាមការទម្លាយចេញពី Digital Chat Station (DCS) ដែលបង្ហាសារនៅលើបណ្តាញ Weibo បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗទំាំងពីនេះ គឺមិនមានការអាប់ដែតទៅលើស្មាតហ្វូនអេក្រង់បត់បែប clamshell foldables នោះទេ នៅក្នុងឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទាក់ទងនឹងព័ត៌មានថា នៅឆ្នាំនេះ OPPO នឹង vivo នឹងមិនបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ម៉ូដែល flip នោះ។ ក្រុមហ៊ុនបចច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung វិញត្រូវបានគេ រំពឹងថា នឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 6 នៅខែកក្កដាខាងមុខនេះហើយ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Motorola ក៏ត្រូវបានគេរាយការណ៌ថា ក៏បាននឹងកំពុងតែធ្វើការងារនៅលើស្មាតហ្វូនអេក្រង់បត់បែប flip របស់ខ្លួនផងដែរ។ សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Xiaomi នៅមិនទាន់មានបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ម៉ូដែល flip របស់ខ្លួននៅឡើយទេ។ 

យោងតាមរបាយការណ៌របស់លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បី បានរាយការណ៌ កាលពីខែកុម្ភៈនោះ គឺបាននិយាយថា OPPO នឹង vivo គឺមិនមានការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់ម៉ូដែល flip នៅលើទីផ្សារចិននោះទេ សម្រាប់ឆ្នាំ 2024 នេះ។ ការដកខ្លួននេះត្រូវបានគេបញ្ជាក់ថា គឺបណ្តាលមកពីការលក់ស្មាតហ្វូនអេក្រង់បត់ប្រភេទនេះ គឺធ្វើមិនបានល្អនាពេលកន្លងមក។ សម្រាប់ក្រុមហ៊ុន Huawei វិញ គឺមានតែបង្ហាញពីការចាប់អារម្មណ៏ខ្លាំងទៅលើការបញ្ចេញនូវស្មាតហ្វូនប្រភេទនេះដដែល។ អ្នកទម្លាយ DCS បានបន្តថា ស្មាតហ្វូនអេក្រង់បត់បែប flip របស់ក្រុមហ៊ុនធំៗទាំងពីនេះ អាចនឹងមានការប្រកាសជាថ្មីវិញ នៅឆ្នាំ 2025 ខាងមុខនេះ ជាមួយនិងការអាប់ដែតកាន់តែល្អ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍