Huawei Pura 70 Series បង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុប ជាមួយតម្លៃចាប់ពី €999 យូរ៉ូ

នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដល Pura 70 series នៅលើទីផ្សារសកលហើយ ដោយបានចាប់ផ្តើមដំបូង ពីទីផ្សារប្រទេសម៉ាឡេស៊ីន។ ស្មាតហ្វូន Pura 70 series មាន 3 ម៉ូដែលផ្សេងគ្នា រួមមានដូចជា Pura 70, Pura 70 Pro, and Pura 70 Ultra។ នៅពេលនេះស្មាតហ្វូនទាំងនេះ គឺត្រូវបានក្រុមហ៊ុននេះ បានចាប់ផ្តើមបង្ហាញវត្តមាននៅលើទីផ្សារតំបន់អឺរ៉ុបហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ បានអោយដឹងថា Pura 70 Ultra និង Pro គឺមានអេក្រង់ទំហំ 6.8-អ៊ីង LTPO OLED screen រត់បានជាមួយល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ peak brightness 2,500 nits។ សម្រាប់ម៉ូដែលស្តង់ដារវិញ គឺមានការបំពាក់នូវអេក្រង់ទំហំតូចត្រឹមតែ 6.6-អ៊ីងប៉ុណ្ណោះ។ ស្មាតហ្វូន Pura 70 រត់នៅលើបន្ទះឈីប Kirin 900S1 ខណៈដែលម៉ូដែល Ultra និងម៉ូដែល Pro រត់នៅលើបន្ទះឈីបជំនាន់ថ្មីរបស់ Huawei ម៉ូដែល Kirin 9010។ ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារសកលនៅពេលនេះ ស្មាតហ្វូនទាំងនេះ គឺមានការទ្រទ្រង់នូវស្បែកមុខកម្មវិធី EMUI 14.2 ជំនួសអោយប្រព័ន្ធ HarmonyOS ដែលប្រើប្រាស់នៅលើទីផ្សារប្រទេសចិន។

និយាយពីកាមេរ៉ាវិញ នៅលើ Pura 70 Ultra គឺមានការបំពាក់នូវសិនស័រខ្លាំងជាងគេ គឺមានទំហំ 1-អ៊ីង នៅលើកាមេរ៉ាគោល 50MP និងគ្រាប់ទីពីរមានទំហំ 50MP telephoto lens ហ៊្សូមបាន 3.5x optical zoom មានមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 40MP ultra-wide ភ្ជាប់ជាមួយនិងមុខងារ autofocus។ សម្រាប់ម៉ូដែល Pura 70 Pro គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 48MP telephoto lens មានមុខងារ OIS ហ៊្សូមបាន 3.5x optical zoom ហើយនិងគ្រាប់ទីបីមានទំហំ 12.5MP ultra-wide lens។ ចំពោះម៉ួដែលស្តង់ដារ គឺមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំs 12MP ជា Periscope lens គាំទ្រនូវមុខងារ OIS ហ៊្សូមបាន 5x optical zoom ខណៈដែលគ្រាប់ទីបីមានទំហំ 13MP ultra-wide lens។  

Pura 70 Ultra មានថ្មទំហំ 5,200mAh គាំទ្រនូវកម្លាំងសាក 100W wired charging និង 80W wireless charging ហើយក៏មានកម្លាំងសាក 20W reverse wireless charging ផងដែរ។ ចំពោះម៉ូដែល Pura 70 Pro គឺមានថ្មទំហំ 5,050mAh ប្រើប្រាស់នូវកម្លាំងសាក់ដូចគ្នាជាមួយនិង Pura 70 Ultra។ រីឯម៉ូដែលស្តង់ដារ Pura 70 មានថ្មទំហំ 4,900mAh គាំទ្រនូវកម្លាំងសាក 66W wired charging និង 50W wireless charging រួមនិង 7.5W reverse wireless charging។

ជាមួយនិងការដាក់លក់នៅលើទីផ្សារអឺរ៉ុបនៅពេលនេហ  Pura 70 មានតម្លៃ €999 មានជម្រើសពណ៌ Black ឬ White, និងមានទំហំ 12GB+256GB។ Pura 70 Pro ក៏មានជម្រើសពណ៌ Black ឬ White ហើយនិងមានទំហំដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារដែរ ប៉ុន្តែមានតម្លៃ €1,199។ ចំពោះម៉ូដែល Pura 70 Ultra គឺមានតម្លៃ €1,499 និងមានពណ៌ Black, Brown ឬ Green ហើយនិងមានទំហំ 16GB+ 512GB។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍