vivo បញ្ចេញគំរូរូបភាពដំបូងដែលថតដោយ X100 Ultra ជាមួយនិងសិនស័រកាមេរ៉ា 1/1.4 អ៊ីង Telephoto

នៅពេលនេះ ក្រុមហ៊ុន vivo បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល X100 series នៅលើទីផ្សារប្រទេសចិន។ ការបបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងមានម៉ូដែល Vivo X100 Ultra ដែលជាស្មាតហ្វូនថ្មីមួយ ត្រូវបានគេបញ្ជាក់ថា មានការបំពាក់នូវប្រព័ន្ធកាមេរ៉ាជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់បំផុត សម្រាប់ការផលិតរូបភាព និងការផលិតវីដេអូ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការទម្លាយរបស់លោក Huang Tao ដែលជាអគ្គនាយរងផ្នែកផលិតផលរបស់ក្រុមហ៊ុន Vivo ដែលបង្ហោះនៅលើ បណ្តាញ Weibo នោះ គឺបានបញ្ចេញនូវគំរូរូបភាពដំបូងដែលថតដោយ X100 Ultra ហើយ។ រូបភាពថ្មីៗទាំងនេះ គឺមាន ការបង្ហាញពីដំណើរការនៃបង្ហោះនូវយានអាវកាស Chang’e-6 lunar របស់ចិន ទៅកាន់តារាវិថី ដែលបានប្រព្រឹត្តិឡើង កាលពីថ្ងៃទី 3 ខែឧសភាកន្លងទៅនេះ។ បើមើលទៅលើរូបភាពខាងលើនេះ គឺបានបង្ហាញពីលក្ខណៈសម្បត្តិរបស់កាមេរ៉ា របស់ស្មាតហ្វូនថ្មីៗនេះផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានការផ្តោតខ្លាំងទៅលើមុខងារ zoom។ យោងរាមការទម្លាយរបស់ Digital Chat Station ដែលបង្ហោះនៅលើ Weibo ថ្មីៗនេះ បង្ហាញថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវមុខងារហ៊្សូម 10x zoomed shots។

ជាមួយនិងបង្ហោះសារនេះ អ្នកទម្លាយរូបនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបំពាក់នូវកាមេរ៉ា Telephoto ដែលសមត្ថភាពខ្ពេស់បំផុត។ ស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាទំហំ 200-Megapixel ដែលគាំទ្រនូវសិនស័រធំបំផុត សម្រាប់កាមេរ៉ាប្រភេទនេះ គឺទំហំដល់ទៅ 1/1.4 អ៊ីង។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា wide f/2.67 aperture ដែលមានឡែន 22.48mm physical focal length និងគាំទ្រដោយ “high pixel mode” ដែលមានសមត្ថភាព អាចធ្វើការចាប់រូបភាពបានទំហំដល់ទៅ 12888 x 16320 resolution។

 

ជាមួយគ្នានេះ អ្នកទម្លាយ DCS ក៏បានកត់សម្គាល់បន្ថែមថា នៅលើស្មាតហ្វូននេះ ក៏នឹងមានការតម្លើងនូវមុខងារហ៊្សូម 100x digital zoom រួមជាមួយនិង “telephoto macro hybrid algorithm.” ថែមទៀតផង។ ផ្អែលតាមរបាយការណ៌ចុង ក្រោយនិយាយថា មុខងារនេះ នឹងអនុញាតអោយអ្នកប្រើប្រាស់ធ្វើចាប់រួបភាព close-up shots តាមរយៈឡែន Telephoto lens បានផងដែរ។ ស្មាតហ្វូន vivo X100 Ultra នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង AMOLED E7 display មានកម្រិត 2K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB LPDDR5x អង្គចងចាំទំហំ 1TB UFS 4.0 storage និងមានការបំពាក់នូវកម្លាំងសាក 80W fast charging។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍