របាយការណ៌ដែលធ្លាប់និយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 ប្រើប្រាស់សមាសភាគក្នុងស្រុក 90% គឺមិនពិតនោះទេ!

ថ្មីៗនេះ មានសេចក្តីរាយការណ៌ជាច្រើន បាននិយាយថា ក្រុមហ៊ុន Huawei បានសម្រេចនូវគោលដៅរបស់ខ្លួនដ៏ធំមួយ តាមរយៈនៃវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីចុងក្រោយម៉ូដែល Pura 70 series ជាមួយនិងការបំពាក់នូវសមាសភាគ ក្នុងស្រុកដល់ទៅ 90%។ បើយោងតាមព័ត៌មានដំបូងដែលគេទទួលបាននោះ គឺមានប្រភពមកប្រទេសចិន ដោយបាន ដកស្រង់នូវរបាយការណ៌របស់អ្នកវិភាគរបស់ជប៉ុន ដែលមានឈ្មោះថា Fomalhaut Techno Solutions ដោយបាន លើកឡើងពីសមាសភាគដែលប្រើប្រាស់នៅស្មាតហ្វូនថ្មីៗនេះ។ នៅពេលនេះ មានការលើកឡើងថា ព័ត៌មានខាងលើនេះ គឺមិនពិតនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៌របស់ពួកគេ គឺបាននិយាយថា សមាសភាគដែលមានប្រើប្រាស់នៅលើស្មាតហ្វូន Pura 70 series ដែលមានដូចជា បន្ទះឈីប អេក្រង់ តួរ និងថ្ម ក៏ដូចជាកាមេរ៉ា គឺមានការផ្តត់ផ្គង់ដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។ ប៉ុន្តែ លោកនាយកប្រតិបត្តិរបស់ Fomalhaut Techno Solutions លោក Minatake Mitchell Kashio បានចេញមក បដិសេធថា រឿងនេះ គឺមិនពិតនោះទេ ដោយសារតែមកដល់ពេលនេះ លោក នៅមិនទាន់បានធ្វើការ Review ឬក៏ប៉ះផ្ទាល់ទៅលើស្មាតហ្វួន Pura 70 ម៉ូដែលណាមួយនៅឡើយទេ។ លោក Minatake Mitchell Kashio ក៏បានផ្ញើរសារទៅ South China Morning Post. បញ្ជាក់ពីរឿងនេះផងដែរ។ 

ទាក់ទងនឹងសមាសភាគខាងលើនេះ ក្រុមហ៊ុន Huawei នៅមិនទាន់ចេញមកបញ្ជាក់ច្បាស់លាស់ថា នៅលើស្មាតហ្វូន Pura 70 series មានការប្រើប្រាស់សមាសភាគមកពីណាខ្លះទេ ដោយគ្រាន់តែបញ្ជាក់ាថា ស្មាតហ្វូននេះ ប្រើប្រាស់នូវ បន្ទះឈីប Kirin 9010 កម្រិត 7nm របស់ SMIC ដែលដូចគ្នាជាមួយនិងបន្ទះឈីប Kirin 9000S ដែលប្រើប្រាស់នៅលើ ស្មាតហ្វូន Mate 60 series អញ្ចឹង។ ប៉ុន្តែពេលនេះ ក្រុមហ៊ុននេះបាននឹងកំពុងតែ ស្វែងរកនូវដំណោះស្រាយថ្មីៗបន្ថែម ទៀតសម្រាប់សង្វាក់ផលិតកម្មរបស់ខ្លួនផងដែរ។ 

 

សូមជំរាបថា កាលពីខែកញ្ញា ឆ្នាំ 2023 កន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការសង្កេតទៅលើការ ប្រើប្រាស់បន្ទះឈីប Kirin 9000S នៅលើស្មាតហ្វូន Huawei Mate 60 Pro ផងដែរ ដោយនេះគឺជាបន្ទះឈីបផលិតដោយក្រុមហ៊ុន SMIC កម្រិត 7nm ដែលសង្ស័យថា អាចនឹងមានការរំលោភទៅលើច្បាប់នាំចេញរបស់រដ្ឋាភិបាលអាមេរិក ដែលបាន ដាក់ចេញកន្លងមក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍