មានការទម្លាយរូបភាពផ្លូវការរបស់ vivo X100 Ultra និង vivo X100s ក៏ដូចជារូបភាពថតដោយស្មាតហ្វួនថ្មីៗនេះផងដែរ

យោងតាមព័ត៌មានថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Vivo X100 Ultra និង Vivo X100s ដែលសុទ្ធសឹងតែជាម៉ូដែលប្រណិតនៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះ ហើយ។ នៅថ្ងៃនេះ លោក Jia Jingdong ដែលជាអគ្គនាយក និងជានាយកប្រតិបតិ្តផ្នែកយុទ្ធសាស្រ្តផលិតផលរបស់ ក្រុមហ៊ុន Vivo ប្រចាំនៅប្រទេសចិន បានបង្ហោះរូបភាពផ្លូវការរបស់ស្មាតហ្វូន X100 Ultra និង X100s ជាលើកដំបូង ហើយ។ នៅក្នុងនោះ លោកក៏បានចែកចាកចាយនូវលក្ខណៈសម្បត្តិសសំខាន់ៗមួយចំនូយនរបស់ស្មាតហ្វូនថ្មីៗទាំងពីរ នេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូន Vivo X100 Ultra លោក Jia Jingdong បាននិយាយថា គឺមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមាន សមត្ថភាពខ្ពស់បំផុត។ នៅលើស្មាតហ្វូននេះ គឺនឹងមានការនាំមកនូវមុខងារកាមេរ៉ាថ្មីៗ និងមានសមត្ថភាពខ្លាំងសម្រាប់អ្នក ថតរូប ដែលក្នុងនោះមានដួចជា high-speed sports, low-light portraits និង telephoto shots ជាដើម។ ជាមួយនិង មុខងារ telephoto នៅលើស្មាតហ្វូននេះ គឺពិតជាខ្លាំងសម្រាប់ការផលិតរូបភាព ជាពិសេសគឺទៅលើរូពភាពប្រភេទ low light និងរូបភាពដែលមានល្បឿនលឿន។ 

 

ស្មាតហ្វូន X100 Ultra គឺនឹងមានកាបំពាក់នូវកាមេរ៉ាទំហំ 200-Megapixel Zeiss APO super telephoto lens ដែលជាសិនស័រកាមេរ៉ា Samsung HP9 camera sensor និងមានអមដំណើរដោយកាមេរ៉ាគោលទំហំ 50-megapixel ដែលប្រើប្រាស់នូវសិនស័រ Sony LYT-900 ដែលមានការទ្រទ្រង់នូវនច្ចេកវិទ្យាទប់លំនឹង CIPA 4.5 level gimbal stabilization។ ផ្អែកលើរបាយការណ៌មុននេះ បានបន្តថា នៅលើស្មាតហ្វូននេះ ក៏នូវមានកាមេរ៉ាទំហំ 50-megapixel ultra-wide lens ផងដែរ។ នៅលើកាមេរ៉ានេះ ក៏មានការតម្លើងនូវមុខងារ Advanced image stabilization និង AI-powered features ទៀតផង។ 

 

ក្រឡេកមកមើលស្មាតហ្វូន Vivo X100s ដែលជាសមាសជិករបស់ X100 series វិញ គឺមាមការបំពាក់នូវអេក្រង់រាបស្មើរ។ ស្មាតហ្វូន X100s ថ្មីនេះ ក៏មានកាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ផងដែរ ប្រៀបធៀបជាមួយនិង Ultra ដែលជារៀមច្បងរបស់ខ្លួន។

នៅលើស្មាតហ្វូននេះ គឺមានការតម្លើងមកជាមួយនូវមុខងារថតរូបសំខាន់មួយចំនួនដូចជា humanistic street photography និង AI-driven portrait enhancements ជាដើអ ដែលមុខងារ គឺមានសមត្ថភាព ផលិតរូបភាពខុសគ្នាជាមួយ single portrait frame នាពេលកន្លង។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា គឺស្មាតហ្វួនដំបូង គេនៅលើពិភពលោក ដែលប្រើប្រាស់នួវបន្ទះឈីព Dimensity 9300 Plus ថែមទៀតផង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍