Samsung អាចនឹងមិនប្រើប្រាស់ក្រាហ្វិកាត AMD នៅក្នុង GPU ដែលនឹងបំពាក់នៅលើ Galaxy S26 នោះទេ

មួយរយ់ចុងក្រោយនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា ទទួលបាននូវការចាប់អារម្មណ៌កាន់តែច្រើន តាមរយៈនៃការប្រកាសចេញនូវបន្ទះឈីបជំនាន់ថ្មី Exynos របស់ខ្លួននៅក្នុងឆ្នាំនេះ។ តាមលទ្ធផលនៃការធ្វើតេស្តទៅលើបន្ទះឈីបនេះ អាចនិយាយបានថា ក្រុមហ៊ុន Samsung គឺមានការពង្រឹងសមត្ថភាពខ្លាំងជាងមុខសម្រាប់វត្តមានបន្ទះឈីបនេះ។ យោងតាមការបញ្ជាក់កន្លងមក បានអោយយដឹងថា បន្ទះឈីប Exynos 2400 គឺមានសមត្ថភាពខ្ពស់ជាងជំនាន់មុនៗ ដោយក្រុមហ៊ុន AMD បានជួយក្រុមហ៊ុន Samsung តាមរយៈនៃបង្កើនសមត្ថភាពទៅលើ GPU។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះមានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Samsung អាចនឹងមិនប្រើប្រាស់ក្រាហ្វិកាត AMD GPU នៅលើ Galaxy S26 នោះទេ។ យោងតាមរបាយការណ៌ថ្មី ដែលចែកចាយដោយអ្នកទម្លាយ Roland Quandt បាននិយាយយាថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការអភិវឌ្ឍនទៅលើបន្ទះឈីប Exynos ថែមទៀតហើយ ដោយមានការប្រើប្រាស់នូវលេខម៉ូដែល S5E9955 ហើយនិងមានក្រាហ្វិក AMD RDNA-based GPU។ ប៉ុន្តែសម្រាប់ជម្រើសបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ គឺគ្រោងនឹងធ្វើការអភិវឌ្ឍទៅលើបន្ទះឈីបថ្មីមួយសម្រាប់ស្មាតហ្វូន Galaxy S26 ដែលនឹងមានការប្រើប្រាស់នូវក្រាហ្វិកាតផ្ទាល់ខ្លួនថែមទៀតផង។ ដូច្នេះផ្អែកលើការលើកឡើងនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងមិនប្រើប្រាស់ក្រាហ្វិកាត AMD នៅលើ GPUs របស់ខ្លួននោះទេ។

ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរាយការណ៌ថា នឹងធ្វើអោយកាន់តែប្រសើរឡើងទៅលើសមត្ថភាពរបស់បន្ទះឈីប ដែលបំពាក់នៅលើស្មាតហ្វូន Galaxy S25។ ស្មាតហ្វូនថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនានទី 2 នៃដំណើរការកម្រិត 3nm របស់ខ្លូន។ បើតាមពាក្យចចាមអារ៉ាមបាននិយាយថា ការពង្រឹងទៅលើបន្ទះឈីបថ្មីនេះ គឺនឹងមានភាពប្រសើរខ្លាំងជា ងមុន ហើយនឹងមានការប្រើប្រាស់ឈ្មោះថ្មីទៅលើបន្ទះឈីបនេះ រួមនិងការលុបចោលនូវឈ្មោះរបស់បន្ទះឈីប Exynos ថែមទៀតផង។ ក្រុមហ៊ុននេះត្រូវបានគេដឹងថា នឹងមានការរើសនូវវិស្វករជំនាកប្រហែលជា 1,000 នាក់ សម្រាប់ដំណើរការទកផប្រព័ន្ធ System LSI ទៅលើការអភិវឌ្ឍថ្មីនេះផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍