vivo X Fold3 Pro ដែលគ្រោងនឹងដាក់លក់សម្រាប់ទីផ្សារសកលនោះ បានបង្ហាញខ្លួនលើបញ្ជី Geekbench ជាមួយពិន្ទុខ្ពស់បំផុត

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Vivo បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល X Fold 3 និង X Fold 3 Pro នៅលើទីផ្សារប្រទេសចិន។ នៅថ្ងៃនេះ មានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ថ្មីនេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ ដោយថែមទាំងមានការបញ្ជាក់ពីឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នវាយតម្លៃជាច្រើនរួចហើយថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ស្មាតហ្វូនអេក្រង់បត់ម៉ូដែល Pro នៅពេលនេះ បានឆ្លងកាត់ការធ្វើតេស្តនៅលើបញ្ជី Geekbench រួចហើយ ដោយមានការបង្ហាញថា ស្មាតហ្វូន vivo X Fold3 Pro ដែលនឹងមានលក់សម្រាប់ទីផ្សារសកលនេះ មានលេខម៉ូដែល V2330 នឹងទទួលបាននូវពិន្ទុ 2146 ទៅលើការតេស្ត Single-Core និង 6304 ទៅលើការតេស្តសម្រាប់ Multi-Core។ នៅលើបញ្ជីនេះ ថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់នេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ផងដែរ។ 

 

បន្ថែមពីនេះ នៅលើបញ្ជីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូនអេក្រង់បត់ vivo X Fold 3 Pro នេះ គឺមានការបំពាក់នូវរ៉េមទំហំ 16GB និងរត់នៅលើប្រព័ន្ធប្រតិបត្តិការថ្មី Android 14 ដែលមានការផ្អែកលើស្បែកមុខកម្មវិធី FuntouchOS skin ទៀតផង។ការបង្ហាញវត្តមាននៅលើបញ្ជី Geekbench នៅពេលនេះ គឺបានកើតឡើងបន្ទាប់ X Fold 3 Pro នេះ បង្ហាញវត្តមាននៅលើបញ្ជី Bureau of Indian Standards (BIS) របស់ប្រទេសឥណ្ឌាកាលពីសប្តាហ៌មុននេះ។ ដូច្នេះប្រសិនបើផ្អែកលើការលើកឡើងនេះ មានការរំពឹងថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌនាពេលឆាប់ៗនេះហើយ។ ខណៈដែលក្រុមហ៊ុន Vivo នៅមិនទាន់មានការបញ្ជាក់ច្បាស់ពីការប្រកាសចេញស្មាតហ្វូននេះនៅពេលណានោះ មានការព្យាករណ៌ថា X Fold 3 series អាចនឹងមកដល់ឆាប់ៗនេះហើយ បន្ទាប់ពីឆ្លងកាត់ការចុះបញ្ជីនៃស្ថាប័នធំៗទាំងនេះ។ 

vivo X Fold3 Pro មានអេក្រង់ខាងក្រៅទំហំ 6.53-អ៊ីងបង្ហាញចេញបានទំហំ 2,480x2,200pixels ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8.03-អ៊ីងបង្ហាញចេញបាន 2,748x1,172pixels។ អេក្រង់ទាំងពីរនេះ គឺជាអេក្រង់ OLED panels រត់ជាមួយល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺ 4,500 nits peak brightness។ បន្ថែមពីនេះនៅលើអេក្រង់នេះ ក៏មានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic fingerprint scanner for biometrics ថែមទៀតផង។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB LPDDR5 RAM និងអង្គចងចាំទំហំ 1TB UFS 4.0 Storage។ សម្រាប់ថាមពលថ្មវិញ ស្មាតហ្វូននេះមានថ្មទំហំ 5,700mAh គាំទ្រនូវកម្លាំងសាក 100W wired និង 50W wireless charging។

ស្មាតហ្វូន Vivo X Fold 3 Pro មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគៅលមានទំហំ 50MP OV50H គាំទ្រមុខងារ OIS, និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide-angle lens និងមួយគ្រាប់ទៀតមានទំហំ 64MP periscope lens ហ៊្សូមបាន 3x optical zoom និងប្រើប្រាស់ឡែន 70mm focal length។ សម្រាប់កាមេរ៉ាមុខវិញ គឺមានទំហំ 32MP។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍