បែកធ្លាយតម្លៃ vivo X100 Ultra, X100s និង X100s Pro មុនការសម្ពោធជាផ្លូវការ!

ក្រុមហ៊ុន Vivo ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Vivo X100 Ultra, X100s Pro និង X100s នៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 13 ខែឧសភាខាងមុខនេះហើយ។ នៅមុនការសម្ពោធជាផ្លូវការចូលមកដល់នោះ នៅពេលនេះមានការបង្ហោះនៅបណ្តាញ Weibo ដោយអ្នកទម្លាយមួយរូប គឺបានធ្វើការបញ្ចេញនូវតម្លៃរបស់ស្មាតហ្វូនថ្មីៗទាំងនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកលើរូបភាពបែកធ្លាយខាងលើនេះ បង្ហាញថា តម្លៃរបស់ស្មាតហ្វូន S-series ថ្មីនេះ គឺមានតម្លៃសមរម្យ ខណៈដែលស្មាតហ្វូនដែលមានអង្គចងចាំទំហំ គឺមានតម្លៃខ្ពស់ចន្លោះពី 100 ដុល្លារ ទៅលើ 200 ដុល្លារ ប្រៀបធៀបជាមួយនិង X100 និង X100 Pro ដែលបង្ហាញវត្តមានកាលពីខែវិច្ឆិកាឆ្នាំ 2023 កន្លងទៅ។

ស្មាតហ្វូន Vivo X100 Ultra ដែលជាម៉ូដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគេ មានរ៉េម 16GB និងអង្គចងចាំទំហំ 1TB ហើយនិងមានការបំពាក់នូវប្រព័ន្ធផ្កាយរណប satellite connectivity នឹងមានតម្លៃ 8,499 យ៉ន់ ដែលប្រហែលជា $1,180 ខណៈដែលស្មាតហ្វូនទំហំ 16GB+512GB មានតម្លៃ 7,499 យ៉ន់ ប្រហែល $1,040 និងទំហំ 12GB+256GB មានតម្លៃ 6,699 យ៉ន់ ប្រហែល $930។ មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានការដាក់លក់នៅថ្ងៃទី 28 ខែឧសភាខាងមុខ។

ចំពោះ Vivo X100s Pro នឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិង  X100 Ultra អញ្ចឹងដែរ ប៉ុន្តែតម្លៃធូជាងគ្នាបន្តិច។ សម្រាប់ស្មាតហ្វូនទំហំ 16GB+1TB មានតម្លៃ 6,199 ប្រហែល $860 និងមានការតាមពីក្រោយដោយទំហំ 16GB+512GB មានតម្លៃ 5,599 យ៉ន់ ប្រហែល $775។ ចំពោះស្មាតហ្វូនដែលមានទំហំ 12GB+256GB នឹងមានតម្លៃ 4,999 យ៉ន់ ប្រហែល $695។

ក្រឡេកមកម៉ូដែល Vivo X100s នឹងមានជម្រើស 4 ទំហំ ផ្សេងគ្នា! ដោយម៉ូដែល 16GB+1TB នឹងមានតម្លៃ 5,199 យ៉ន់ ប្រហែល $720 ខណៈដែល 16GB+512GB និង 16GB+256GB នឹងមានតម្លៃ 4,699 យ៉ន់ ($650) និងតម្លៃ 4,399 យ៉ន់ ($610)។ រីឯស្មាតហ្វូនដែលមានទំហំ 12GB+256GB នឹងមានតម្លៃ 3,999 យ៉ន់ ប្រហែល $555។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍