បែកធ្លាយស្មាតហ្វូន Nothing Phone (2a) ជាមួយនឹងពណ៌ខៀវថ្មីដ៏ស្រស់ស្អាត!

ថ្មីៗនេះ ក្រុមហ៊ុន Nothing បានប្រកាសពីគម្រោងនៅក្នុងការបង្ហាញនូវម៉ូដែលថ្មីរបស់ស្មាតហ្វូន Nothing Phone (2a)នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី 29 ខែមេសានេះ។ ខណៈពេលដែលក្រុមហ៊ុននេះ នៅមិនទាន់បានបញ្ចេញនូវព័ត៌មានអំពីស្មាតហ្វូនថ្មីនេះ មានការទម្លាយថា ស្មាតហ្វូននេះមានពណ៌ខៀវដ៏ស្រស់ស្អាតបំផុត។ គួរបញ្ជាក់ថា នៅមុនការប្រកាសជាផ្លូវការនេះ អ្នកទម្លាយ Technerd (@Technerd_9) បានចេញមកអះអាងថា ស្មាតហ្វូនថ្មីនេះគឺមានពណ៌ខៀវយ៉ាងស្រស់ស្អាត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយនេះ ក៏បានបង្ហាញនូវរូបភាព render របស់ពណ៌ថ្មីនៃស្មាតហ្វូននេះផងដែរ ហើយក៏មានបញ្ចេញលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះថែមទៀតផងដែរ។ ស្មាតហ្វូន Nothing Phone (2a) នេះមានអេក្រង់ទំហំ 6.7-អ៊ីង 1080x2412 pixels AMOLED គាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ពន្លឺ 1,300 nits និងមានការការពារដោយកញ្ចក់ Gorilla Glass 5 ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប MediaTek Dimensity 7200 Pro គាំទ្រជាមួយនឹងរ៉េមទំហំ 8GB ឬ 12GB។

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា 45W charging ហើយនិងមានការបំពាក់នូវស្បែកមុខកម្មវិធី Nothing OS 2.5 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14។ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32MP Sony IMX615 ខណៈដែលកាមេរ៉ាខាងក្រោយទំហំ 50MP ចំនួន 2 គ្រាប់ ដែលកាមេរ៉ាគោលគាំទ្រជាមួយនឹង Samsung ISOCELL S5KG9 និងមួយគ្រាប់គាំទ្រដោយ Samsung JN1 ultra-wide sensor ។ សម្រាប់ការតភ្ជាប់វិញនោះ ស្មាតហ្វូននេះ មានបំពាក់នូវ  Bluetooth 5.3, WiFi 6, dual 5G និង NFC ។ ស្មាតហ្វូននេះក៏មាន Ip54 សម្រាប់ការពារធូលី និងការពារ រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍