រថយន្តអគ្គិសនី GWM Ora 3 ស៊េរីឆ្នាំ 2024 បានប្រកាសចេញលក់នៅលើទីផ្សារប្រទេសចិននៅក្នុងតម្លៃ $14,600

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Great Wall Motor បានធ្វើការដាក់តាំងបង្ហាញរថយន្តអគ្គិសនីខ្នាតតូច ស៊េរីថ្មីឆ្នាំ 2024 ម៉ូដែល Ora 3 ដែលត្រូវបានគេស្គាល់ថា Good Cat នៅក្នុព្រឹត្តិការណ៍ 2024 Beijing Auto Show។  GWM Ora3 ឬ Good Cat ស៊េរីថ្មីឆ្នាំ 2024 នេះ គឺរក្សាការតុបតែងលម្អខាងក្នុង និងខាងក្រៅដូចគ្នានឹងជំនាន់មុនដដែល គ្រាន់តែក្រុមហ៊ុនបានបន្ថែមជម្រើសពណ៌ថ្មីចំនួនពីរបន្ថែមទៀត គឺពណ៌សហៅថា Ragdoll White និងពណ៌ប្រផេះហៅថា Smoke Gray។ 

រថយន្តអគ្គិសនីខ្នាតតូចឆ្នាំ 2024 របស់ Great Wall Motor មួយនេះ មានបណ្តោយ 4,235mm X ទទឹង 1,825mm X កម្ពស់ 1,596 mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,650mm។ ចំពោះម៉ូដែលស្តង់ដាររបស់ Ora 3 គឺមានបំពាក់យ៉ាន់កង់ពណ៌ខ្មៅ និងគាំទ្រប្រព័ន្ធសាកភ្លើងប្រភេទ V2L (Vehicle-to-Load) Charging។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

រថយន្ត mini-cooper ដ៏តូចច្រឡឹងមួយនេះមានជម្រើសចំនួន 5 ស៊េរី និង 5 តម្លៃផ្សេងគ្នា មានដូចជា៖

-ម៉ូដែល Comfort អាចបើកបរបានចំងាយផ្លូវ 401km មានតម្លៃខ្ទង់ប្រហែល $14,600 

-ម៉ូដែល Premium អាចបើកបរបានចំងាយផ្លូវ 401km មានតម្លៃខ្ទង់ប្រហែល $16,000

-ម៉ូដែល Luxury អាចបើកបរបានចំងាយផ្លូវ 401km មានតម្លៃខ្ទង់ប្រហែល $17,300

-ម៉ូដែល Comfort អាចបើកបរបានចំងាយផ្លូវ 501km មានតម្លៃខ្ទង់ប្រហែល $17,300 

-ម៉ូដែល Luxury អាចបើកបរបានចំងាយផ្លូវ 501km មានតម្លៃខ្ទង់ប្រហែល $18,700 

ទោះបីជាមើលពីខាងក្រៅទៅវាមានទំហំរាងតូចក៏ពិតមែន ប៉ុន្តែ នៅខាងក្នុងមានការឌីស្សាញបានទូលាយសមល្មមផ្តល់នូវផាសុខភាពល្អសម្រាប់ការធ្វើដំណើរ ជាមួយការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបថែមទៀតផង។ រថយន្ត mini-cooper មួយនេះមានកៅអីអាចអង្គុយបានប្រាំនាក់ មានការឌីស្សាញដីចង្កូតមានទំហំធំព្រមទាំងមានភ្ជាប់នូវប៊ូតុងសម្រាប់ចុចបញ្ជាមុខងារជាច្រើនផងដែរ។ 

 

ចំនែកនៅលើ Dashboard យើងឃើញមានអេក្រង់ប្រភេទ Dual-Screen ជាប់គ្នា ដោយក្នុងនោះមានអេក្រង់សម្រាប់បង្ហាញព័ត៌មានសំខាន់ៗរបស់រថយន្តមានទំហំ 7-inch Full-LCD Instrument panel និងអេក្រង់កម្សាន្តទំហំ 10.25-inch រួមនឹងទ្រនាប់សាកភ្លើងស្មាតហ្វូនឥតខ្សែ Wireless Charging Pad នៅចំកណ្តាល។

ចំនែកម៉ូដែល Premium Trim វិញ គឺមានដំបូលរចនាបែប Panoramic Sunroof ដែលអាចបើកដំបូលបាន ខណៈម៉ូដែល Luxury Trim បានបំពាក់នូវប្រព័ន្ធជំនួយការបើកបរកម្រិត  L2 advanced driving assistance។ ជាមួយប្រព័ន្ធនេះ គឺមានមកជាមួយមុខងារពិសេសៗសំខាន់ៗមួយចំនួនដូចជា voice-activated autonomous parking, AI autonomous parking, mobile phone remote parking, cruise assist និង traffic jam assist។ សម្រាប់សមត្ថភាពក្នុងការទាញរថយន្តទាំងមូលឲ្យដំណើរការទៅបានសម្រាប់រថយន្តអគ្គិសនីខ្នាតតូចស៊េរីថ្មីមួយនេះ គឺពឹងទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមួយជាប្រភេទ Permanent magnet synchronous motor ដែលអាចផលិតថាមពលកំលាំងបាន 135kW និងប្រព័ន្ធរមូល 232Nm។ ដោយឡែកសម្រាប់កញ្ចប់ថ្មវិញ មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ពីទំហំ និងប្រភេទនៃកញ្ចប់អាគុយនៅឡើយទេ ក្នុងពេលនេះ។

Great Wall Motor Ora 3 ឬ Good Cat ស៊េរីឆ្នាំ 2024 នឹងមានដាក់លក់នៅក្នុងទីផ្សារប្រទេសផ្សេងទៀតក្រៅពីប្រទេសចិន ក្នុងនោះរួមមាន អាល្លឺម៉ង់ ចក្រភពអង់គ្លេស ស៊ុយអែត ថៃ អូស្ត្រាលី ប្រេស៊ីល និងម៉ិកស៊ិក។ មកទល់នឹងបច្ចុប្បន្ននេះ GWM បានលក់រថយន្តអគ្គិសនីខ្នាតតូចច្រឡឹងរបស់ខ្លួនបានចំនួន 220,000 គ្រឿងរួចហើយ។ នៅថ្ងៃអនាគតខាងមុខនេះ GWM ក៏នឹងពង្រីកទីផ្សាររបស់រថយន្ត Ora 3 ទៅកាន់ទីផ្សារចំនួន 92 ប្រទេសបន្ថែមទៀតនៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកឡាទីន អាហ្វ្រិកខាងជើង អាហ្រ្វិកខាងត្បូង អូស្ត្រាលី អឺរ៉ាស៊ី និងតំបន់អាស៊ានជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍