មនុស្សជាច្រើន បានតម្រង់ជួរចូលទស្សនារថយន្តអគ្គិសនី Xiaomi SU7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show

នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024 នេះមានក្រុមហ៊ុនផលិតរថយន្តជាច្រើនបានចូលរួមដាក់បង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួន។ នៅក្នុងនោះ Xiaomi ក៏មានវត្តមាននៅទីនោះដែរ ដោយនៅ Hall W2 ចន្លោះក្រុមហ៊ុន Buick និង Geely។ ទីតាំងបង្ហាញររថយន្តអគ្គិសនី Xiaomi SU7 របស់ក្រុមហ៊ុនចិនមួយនេះ គឺស្ថិតនៅឆ្ងាយពីសាលធំដែលតាំងរថយន្តជាច្រើន ប៉ុន្តែមានមនុស្សជាច្រើនបាននាំគ្នាតម្រង់ជួររង់ចាំការទស្សនារថយន្តអគ្គិសនី Xiaomi SU7 អោយបានកាន់តែច្បាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវរថយន្តអគ្គិសនី Xiaomi SU7 ជាលើកដំបូងកាលពីថ្ងៃ 28 ខែមីនាកន្លងទៅនេះ ហើយមកដល់ពេលនេះ គឺមានការបញ្ជាទិញមុនបានជាង 70,000 គ្រឿងហើយ ដោយអតិថិជនត្រូវកក់មុន 800 ដុល្លារ ហើយលុយនេះ គឺមិនអាចដកវិញបានោះទេ។ សូមជំរាបថា នៅខែមេសានេះ ក្រុមហ៊ុន Xiaomi បានប្រកាសប្រគល់រថយន្តអគ្គិសនី Xiaomi SU7 ចំនួន 5,000 គ្រឿង ដោយម៉ូដែលនេះត្រូវបានក្រុមហ៊ុនហៅថា Founders Edition។ ម៉ូដែលនេះ គឺបានផលិតកាលពីខែកុម្ភះ និងខែមីនា។ 

 

នៅក្នុងថ្ងៃបើកសម្ពោធព្រឹត្តិការណ៌ Beijing Auto Show 2024 នេះ វេទិការបស់ក្រុមហ៊ុន Xiaomi គឺមានមនុស្សលចូលរួមស្តាប់ច្រើនខ្លាំងមែនទែន គឺច្រើនជាងក្រុមហ៊ុននានា ដែលមានវត្តមាននៅទីនោះ។ លោក Lei Jun ដែលជានាយកប្រតិបត្តិរបស់ Xiaomi គឺទទួលបាននូវទះដៃស្វាគមន៍ខ្លាំងមែនទែន ហើយពលនោះក៏មានវត្តមាននាយកប្រតិបត្តិរបស់ BYD លោកWang Chuanfu និងនាយកប្រតិបត្តិរបស់ Xiaomi Nio លោក William Li ផងដែរ។

 

 លោក Zhang Yijing មានអាយុ 24 ឆ្នាំ ជាវិស្វករកុំព្យូទ័រ បានរៀបរាប់ថា បើទោះបីជាលោកមិនទាន់មានប័ណ្ណបើកបររថយន្តក៏ដោយ ក៏លោកត្រូវចំណាយពេលរង់ចាំតម្រង់ជួរ 2 ម៉ោងដើម្បីបានទស្សនារថយន្តនេះ។ លោកបន្តថា គឺជាហ្វេន Xiaomi ដោយបានប្រើប្រាស់ស្មាតហ្វូន ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ របស់ក្រុមហ៊ុន Xiaomi។ បើទោះរបស់ទាំងនោះតម្លៃធូមែន តែគុណភាពគឺមិនចាញ់គេឡើយ។ នៅពេលនេះ លោកមានលុយទិញរថយន្តអគ្គិសនី Xiaomi SU7 នេះ ប៉ុន្តមិនទាន់មានចំណតនោះទេ។ លោកត្រូវរង់ចាំ 5 ឆ្នាំទៀតទើបអាចរកកន្លែងចតបាន។ 

Xiaomi SU7 sedan មានតម្លៃ 215,900 យ៉ន់ (30,400 USD) នៅលើទីផ្សារប្រទេសចិន។ រថយន្តនេះ មានការតម្លើងអាម៉ទ័រទំហំ 220kW និង 495kW អាចផលិតកម្លាំងបាន 299 សេះ និង 673 សេះ អាចរត់បានចំងាយ 800km CLTC range។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍