គំរូរថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីម៉ូដែល Geely Galaxy Starship ត្រូវបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024

ក្រុមហ៊ុនផលិតរថយន្តម៉ាក Geely បានធ្វើការដាក់តាំងបង្ហាញរថយន្ត PHEV-SUV ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្តប្រចាំឆ្នាំក្នុងទីក្រុងប៉េកាំងប្រទេសចិន ឬ 2024 Beijing Auto Show។ រថយន្ត SUV ស៊េរីថ្មីទំនើបនេះ គឺជាគំរូនៃម៉ូដែល Geely Galaxy Starship ដែលជាម៉ាកថ្មីរបស់ក្រុមហ៊ុន ហើយត្រូវបានគេរំពឹងថា អាចនឹងមានការចេញលក់នៅឆ្នាំក្រោយនេះ (2025)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញសម្រាប់ការចេញលក់ Galaxy Starship អាចនឹងត្រូវបានគេហៅថា Galaxy L9។ ម៉ាកយីហោ Galaxy ត្រូវបានបង្កើតដោយ Geely និងបានប្រកាសជាផ្លូវការណ៍កាលពីឆ្នាំមុន (2023)។ ម៉ាកយីហោរថយន្តថ្មីរបស់ Geely នេះត្រូវបាន គេសង្ស័យថា អាចនឹងមានចំនួន 4 ម៉ូដែលនៅរយះពេលពីឆ្នាំបន្ទាប់ដែលក្នុងរួមមានម៉ូដែល Galaxy L5, L6, L7 និង L9។ សម្រាប់គំរូដំបូងនៃរថយន្ត Large-SUV ស៊េរីថ្មីនេះ គឺមានបណ្តោយដ៏ទៅជាង 5 ម៉ែត្រ។

រថយន្តនេះមានការឌីស្សាញទ្វាររថយន្តប្លែកពីគេ គឺអាចបើកជាទ្វារហែកចេញ និងបើកទ្វារខាងក្រោយលើកឡើងទៅលើបានដូចជាសត្វត្រដាងស្លាប។ ចំនែកផ្នែកខាងមុខត្រូវបានរចនាឡើងបែប Round-Frame រំលេចជាមួយអធំពូលភ្លើងយ៉ាងស្រស់ស្អាត និយាយទៅគឺមានការឌីស្សាញស្រដៀងគ្នានឹងម៉ូដែល Galaxy E8 ដែលមានអំពូលភ្លើង LED រចនារាងជាអក្សរ U ឬ U-Shaped Design មួយខ្សែវាត់ក្បាលនៃរថយន្តតែម្តង។

សម្រាប់ប្រព័ន្ធដំណើរការក្នុងរថយន្តវិញត្រូវពឹងផ្អែកទៅលើបន្ទះឈីប Qualcomm Snapdragon 8295 Chip Driving ជាមួយប្រព័ន្ធប្រតិបត្តិការដែលអភិវឌ្ឍន៍ដោយ Geely ផ្ទាល់តែម្តង។ ដោយប្រតិបត្តិការនេះនឹងមានភ្ជាប់មកជាមួយមុខងារឆ្លាតវៃដូចជា  AI phones, drones និង smart glasses ជាដើម។

រថយន្ត PHEV-SUV ស៊េរីថ្មីនេះ នឹងត្រូវផលិតឡើងដោយប្រើប្រាស់ស្តង់ដារគ្រោងឆ្អឹងប្រភេទ GEA (Geely Electronic Architecture) Platform ជំនួសឲ្យប្រព័ន្ធគ្រោងឆ្អឹង SEA (Sustainable Experience Architecture) platform របស់ Geely ដែលត្រូវបានប្រើនៅលើស្រឡាយផលិតផលរថយន្តជាច្រើនរបស់ Geely ចាប់តាំងពីឆ្នាំ 2021។ GEA-Platform ថ្មីនេះ គឺបង្កើតឡើងសម្រាប់ប្រើក្នុងការផលិតរថយន្តដេលដំណើរការដោយប្រព័ន្ធ pure electric, range extended, និង plug-in powertrains។

ចំពោះគំរូរបស់ Geely Starship គឺជាប្រភេទរថយន្ត PHEV ដែលប្រើប្រាស់នូវប្រព័ន្ធ Thor (NordThor) ជំនាន់ថ្មីរបស់ Geely។ ដោយប្រព័ន្ធនេះ គឺជួយក្នុងការសម្រួលដោយប្រព័ន្ធម៉ាស៊ីនរថយន្តឲ្យដំណើរការកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុនដ៏ទៅ 46% ហើយអាចបើកបរជាប់ដោយមិនឈប់សំរាកបានដល់ 2,000 គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់នៅលើបញ្ចីរបស់ CLTC ជាមួយកម្រិតនៃការស៊ីស៊ាំងតិចបំផុតប្រមាណ 3 លីត្រប៉ុណ្ណោះក្នុងចំងាយ 100 គីឡូម៉ែត្រ។ Geely Starship នឹងមានបំពាក់នូវប្រព័ន្ធបច្ចេកិវិទ្យាឆ្លាតវៃ AI Digital ecosystem ដែលក្នុងរួមមានដូចជាប្រព័ន្ធឆ្លាតវៃដូចជា steer-by-wire, intelligent driving, individual wheel drive និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិដូចម៉ូដែល Geely Galaxy E8 ផងដែរ។

បន្ថែមពីនេះ Geely Galaxy Starship ក៏នឹងបំពាក់នូវប្រព័ន្ធ 11-in-1 intelligent electric drive system ដើម្បីជំនួយដល់ការបើកបរប្រកបដោយសុវត្ថិភាព ផាសុខភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។ រថយន្តអគ្គិសនី SUV ខ្នាតធំមួយនេះ នឹងបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីថ្មីដែលមានទំហំតូចជាងមុន ប៉ុន្តែ ដំណើរការមានប្រសិទ្ធិភាពខ្ពស់ជាងមុន លឿនរហ័សជាងមុន ដោយតាមការបញ្ជាក់ពីស្ថាប័ន CLTC បានឲ្យដឹងថា វាមានប្រសិទ្ធិភាពប្រសើរជាងមុនដ៏ទៅ 90.04%។ ម៉ូទ័រថ្មីនេះមានទំហំ 79.8 គីឡូក្រាម និងដំណើរការស្មើៗគ្នាជាមួយកម្រិតសម្លេងស្ងាត់ត្រឹម 78dB។ រថយន្តនេះ ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 800V ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍