Nova 13 Pro និង Nova 13 Ultra អាចនឹងប្រើឈីប Kirin 9010 ហើយនិងបច្ចេកវិទ្យារូបភាព XMAGE

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Pura 70 series ដែលជាម៉ូដែលប្រណិតរបស់ខ្លួននៅលើទីផ្សារប្រទេសចិន។ យោងតាមរបាយការណ៌នៅពេលនេះ បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានងាកមកផ្តោតទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនបន្ថែម Nova 13 lineup ទៀតហើយ។ មានការព្យាករណ៌ថា ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ នឹងមានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិនខែមិថុណាខាងមុខនេះផងដែរ។ យោងតាមអ្នកទម្លាយដែលមានប្រភពនៅប្រទេសចិន បានចែកចាយព័ត៌មានថ្មីពីស្មាតហ្វូន Nova 13 Pro និង Nova 13 Ultra ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា សម្រាប់វត្តមានរបស់ស្មាតហ្វូន Huawei Pura 70 series នៅលើទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះ គឺមានតម្លៃចាប់ពី 5,499 យ៉ន់ (~$780)។ ដូច្នេះសម្រាប់វត្តមានរបស់ស្មាតហ្វូន Nova 13 series នឹងធ្វើអោយហ្វេនរបស់ Huawei fans ដែលមានបំនងចង់បានស្មាតហ្វូនដែលមានតម្លៃសមរម្យត្រឹមតែ 3,000 យ៉ន (~$415) អាចពិចារណាបាន។

បើតាមអ្នកទម្លាយ Fixed Focus Digital បានបញ្ជាក់ថា Huawei Nova 13 Pro និង Nova 13 Ultra អាចនឹងមានការបំពាក់នូវបន្ទះឈីបដូចគ្នាជាមួយនិងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន Huawei Pura 70 series អញ្ចឹង។ សូមជំរាបថា ស្មាតហ្វូន Pura 70 Pro, Pro+ និង Ultra គឺមានការបំពាក់នូវបន្ទះឈីប Kirin 9010 SoC។ បន្ថែមពីនេះ សម្រាប់ស្មាតហ្វូន Huawei Pura និង Mate series ដែលជាប្រណិតរបស់ក្រុមហ៊ុននេះ គឺសុទ្ធតែប្រើប្រាស់បច្ចេកវិទ្យារូបភាព MAGE imaging branding ផងដែរ។ 

ផ្អែកលើព័ត៌មាននេះ មានការរំពឹងថា Nova 13 Pro និង Ultra គឺនឹងមានការបំពាក់់នូវបច្ចេកវិទ្យារូបភាព XMAGE branding នេះផងដែរ។ Nova 13 series ក៏ត្រូវបានគេព្យាករណ៌ថា នឹងមានការពង្រឹងទៅលើផ្នែកជាច្រើន រួមមានដូចជា កម្លាំងម៉ាស៊ីន ភាពធន់ និងសមត្ថភាពថតរូប រួមជាមួយនិង Software ផងដែរ។  ទាក់ទងស្មាតហ្វូននេះដែរ អ្នកទម្លាយ Smart Pikachu ក៏បានបញ្ជាក់ថា Nova 13 series នឹងមានការបំពាក់នូវបន្ទះឈីប Kirin 9010។ សម្រាប់ម៉ូដែលស្តង់ដារ នឹងមានអេក្រង់រាបស្មើរ ខណៈដែលម៉ូដែលផ្សេង គឺមានគែមកោងបន្តិច ហើយអេក្រង់នេះ គឺមានកម្រិត 1.5K ថែមទៀតផង។ ស្មាតហ្វូនទាំងនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខភ្លោះដូចគ្នា ហើយថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យា 5G ដូចគ្នាផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍