Huawei ទម្លាក់ Apple ហើយថែមទាំងបានគ្រប់គ្រងទីផ្សារចិនទៀតផង!

មកដល់ពេលនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុន Huawei ត្រូវបានគេមើល ឃើញថា បានត្រឡប់មកជាមួយនិងការគ្រប់គ្រងតំណែងកំពូលនៅលើទីផ្សារប្រទេសចិន។ ក្រុមហ៊ុននេះបានឈរលេខមួយ នៅលើទីផ្សារក្នុងស្រុកដោយបានទម្លាក់ក្រុមហ៊ុនធំជាច្រើនរួមមានដូចជា ក្រុមហ៊ុន Apple, Oppo, Vivo និងក្រុមហ៊ុនជាច្រើន ទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៌វិភាគដែលចែកចាដោយសារព័ត៌មាន AsiaNikkei បានបង្ហាញថា ក្រុមហ៊ុន Huawei បាននាំចេញ ស្មាតហ្វូនរបស់ខ្លួនចំនួន 11.7 លានគ្រឿងនៅលើទីផ្សារប្រទេសចិននៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ តួរលេខនេះត្រូវបាន គេមើលឃើញថា មានការកើនឡើង 70% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកាំងមួយនេះ ត្រូវបានគេបញ្ជាក់ថា បានឈរនៅលេខរៀងទី 5 នៅលើទីផ្សារប្រទេសចិន ដែលមានការធ្លាក់ចុះ 25%។  សម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុកដែលមានដូចជា OPPO និង vivo ត្រូវបានគេបញ្ជាក់ថា មានការស្ទុះឡើងវិញនៅក្នុងត្រីមាស ទី 1 ឆ្នាំ 2024 នេះ។ 

អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺក្រុមហ៊ុន Honor ដែលជាអាតីតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei គឺមាន ការកើនឡើង 9% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ សូមជំរាបថា ចិនគឺជាទីផ្សារស្មាតហ្វូនដ៏ធំរបស់ពិភពលោក ដែល មានការប្រកួតប្រជែងខ្លាំងមែនទែន ហើយនៅលើទីផ្សារនេះ គឺមានក្រុមហ៊ុនធំៗចំនួន 6 បានធ្វើការប្រជែងគ្នាជាប្រចាំ។ ជាមួយនិងការត្រឡប់មកវិញរបស់ Huawei នឹងបានគ្រប់គ្រងទៅលើទីផ្សារនៅពេលនេះ គឺបន្ទាប់ពីវត្តមានស្មាតហ្វូនដែល មានបច្ចេកវិទ្យា 5G ម៉ូដែល Mate 60 Pro និងស្មាតហ្វូនដែលទើបនឹងបង្ហាញវត្តមានថ្មីៗនេះ ម៉ូដែល Pura 70 lineup។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍