ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ប្រទេសចិនទំនងជានឹងក្លាយជាប្រទេសដំបូងគេលើលោកដែលបានឃើញយានយន្តហៅនៅលើវេហាស៍ក្នុងពេលឆាប់ៗនេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញឡានអាចហោះហើរបានដំបូងគេក្នុងលោក ដោយបានបើកការសាកល្បងហោះហើរកាលពីពេលថ្មីៗនេះ។ ហើយនៅពេលនេះ បើតាមដំណឹងចុងក្រោយនេះ បានបញ្ជាក់ថា ឡានហោះបានរបស់ Xpeng និង AeroHT គឺបានខិតជិតដល់ការសម្រេចអនុម័តក្នុងការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ចិន Xpeng និងដៃគូរបស់ខ្លួន AeroHT គ្រោងនឹងផ្លាស់ប្តូរការដឹកជញ្ជូនក្នុងទីក្រុងជាមួយនឹងមហិច្ឆតារបស់ពួកគេចូលទៅក្នុងឧស្សាហកម្មរថយន្តអាចហោះហើរបាន។ AeroHT ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xpeng បាននិងកំពុងដំណើរការអភិវឌ្ឍរថយន្តហោះហើររបស់ខ្លួនអស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយការធ្វើតេស្តហោះហើររយៈកម្ពស់ទាប គឺទទួលបានជោគជ័យកាលពីពេលថ្មីៗនេះ នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលដ៏មមាញឹករបស់ទីក្រុង Guangzhou ដែលបានបង្ហាញពីវឌ្ឍនភាពរបស់វា។ 

លោក He Xiaopeng នាយកប្រតិបត្តិរបស់ក្រុមហ៊ុន បានគូសបញ្ជាក់អំពីសក្តានុពលផ្លាស់ប្តូរនៃការធ្វើដំណើរតាមអាកាសក្នុងរយៈកម្ពស់ទាបក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅឯព្រឹត្តិការណ៍ Auto China 2024 ដោយបង្ហាញពីផលប៉ះពាល់យ៉ាងខ្លាំងទៅលើជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងទីក្រុង។ សម្រាប់ឡានហោះ AeroHT ដែលនឹងចេញនាពេលខាងមុខនេះ គ្រោងនឹងចាប់ផ្តើមទទួលការបញ្ជាទិញមុននៅក្នុងត្រីមាសទី 4 ក្នុងឆ្នាំនេះ។ AeroHT ប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ dual-mode electric vertical take-off and landing (eVTOL) សម្រាប់ជម្រុញស្លាបទាំងបួនក្នុងការហោះឡើងលើ និងចុះចត ដែលមានសមត្ថភាពផ្លាស់ប្តូរយ៉ាងរលូនរវាងការធ្វើដំណើរតាមផ្លូវគោក និងផ្លូវអាកាស។ 

យ៉ាងណាមិញសម្រាប់កាលបរិច្ឆេទចេញលក់ និងអំពីតម្លៃផ្លូវការណ៍មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ប៉ុន្តែមានការប៉ាន់ស្មានតម្លៃថាអាចខ្ទង់ប្រហែល 1 លានយន់ ឬ $138,000។ សម្រាប់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Xpeng និង AeroHT កំពុងនាំមុខគេទៅលើការធ្វើពាណិជ្ជកម្មរថយន្តហោះហើរទូទាំងពិភពលោក។ ហើយក្នុងពេលនេះរដ្ឋបាលអាកាសចរណ៍ស៊ីវិលប្រទេសចិន បាននឹងកំពុងពិនិត្យ និងធ្វើការវាយតម្លៃបញ្ជាក់សម្រាប់ប្រព័ន្ធដំណើរការ eVTOL របស់ ឡានហោះ AeroHT នេះ ហើយក្រុមហ៊ុន Xpeng ក៏កំពុងរៀបចំសម្រាប់ការបញ្ជាទិញជាមុន ដោយក្នុងដំណាក់កាលនេះ ត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរគំរូនៃការធ្វើដំណើរចរនៅក្នុងទីក្រុង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

ដោយ ប៉េងលីន
BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

ដោយ ប៉េងលីន