ចិន មានមហិច្ឆិតាក្នុងការគ្រប់គ្រង់ទីផ្សាររថយន្តអគ្គិសនីពិភពលោក ដោយដាក់គោលដៅក្នុងការលក់ឲ្យបានចំនួន 60 លានគ្រឿងនៅឆ្នាំ 2030

បច្ចុប្បន្ននេះប្រទេសចិន គឺជាប្រទេសដែលមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងនាំចេញច្រើនជាងគេ នៅលើពិភពលោក។ ដោយនៅពេលបច្ចុប្បន្ននេះ កាលនាំចេញ និងលក់រថយន្តអគ្គិសនីរបស់ប្រទេសនេះបានឈានដល់ចំនួន 30 លានគ្រឿងក្នុងឆ្នាំ 2023។ សមិទ្ធិផលដ៏សំខាន់នេះ បានពង្រឹងជំហររបស់ប្រទេសចិនក្លាយជាទីផ្សាររថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក និងត្រួសត្រាយផ្លូវសម្រាប់ភាពលេចធ្លោកាន់តែខ្លាំងនៅក្នុងវិស័យអគ្គិសនី។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមអ្នកជំនាញខាងឧស្សាហកម្មរថយន្តអគ្គិសនី បានធ្វើការព្យាករណ៍អំពីអនាគតដ៏ភ្លឺស្វាងសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន ជាមួយនឹងសក្តានុពលក្នុងការចាប់យកចំណែកទីផ្សារពិភពលោកដ៏គួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំ 2030។ ដោយប្រទេសនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានការលក់រថយន្តអគ្គិសនីប្រចាំឆ្នាំបានចំនួន 60 លានគ្រឿងនៅឆ្នាំ 2030។ ដែលតួរកលេខនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីតួលេខពិភពលោកបច្ចុប្បន្ន។ ទស្សនវិស័យសុទិដ្ឋិនិយមនេះ កើតចេញពីចំណុចប្រសព្វនៃកត្តាជាច្រើន។ ទីមួយ ប្រទេសចិនមានចំណែកសរុប 32% នៃទីផ្សាររថយន្តពិភពលោក និងជាង 60% នៃចំណែកទីផ្សាររថយន្តអគ្គិសនីពិភពលោក។

ទីពីរ ការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យរថយន្តអគ្គិសនី គឺបានបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសចិនដើម្បីក្លាយជាប្រទេសនាំចេញ និងលក់រថយន្តធំជាងគេបំផុតនៅលើពិភពលោក។ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តដំណើរការដោយម៉ាស៊ីនមកពីតំបន់អឺរ៉ុប អាមេរិក និងជប៉ុនពីមុនបានគ្របដណ្តប់ទីផ្សារ។ ចំនែកការកើនឡើងនៃរថយន្តអគ្គិសនីបានធ្វើឱ្យកម្រិតនៃការប្រគូតប្រជែងមានគម្លាតគ្នាខ្លាំងរវាងរថយន្តអគ្គិសនី និងរថយន្តប្រើម៉ាស៊ីន។ ចំនែកអាគុយអគ្គិសនី ប្រព័ន្ធម៉ូទ័រអគ្គិសនី និងការគ្រប់គ្រងអេឡិចត្រូនិក ដែលជាសារធាតុផ្សំស្នូលនៃរថយន្តអគ្គិសនី ដែលជម្រុញឲ្យប្រទេសចិនបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស។

ភាពជោគជ័យរបស់ប្រទេសចិននៅក្នុងទីផ្សាររថយន្តអគ្គិសនី គឺមានលើកទឹកចិត្តពីរដ្ឋាភិបាលក្នុងប្រទេសដូចជាការឧបត្ថម្ភធនធានវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារក្នុងស្រុក ក៏ដូចជាការកើនឡើងនៃបច្ចេកវិទ្យារថយន្តអគ្គិសនីក្នុងស្រុក។ អនាគតនៃឧស្សាហកម្មរថយន្តពិភពលោកហាក់ដូចជាមានឥទ្ធិពលកាន់តែខ្លាំង ហើយប្រទេសចិនមានទីតាំងល្អក្នុងការទាញយកប្រយោជន៍ពីការផ្លាស់ប្តូរនេះ។ ជាមួយនឹងគោលដៅប្រកបដោយមហិច្ឆតា ភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល បានជម្រុញឲ្យទីផ្សាររថយន្តរបស់ប្រទេសចិន បានត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងទីផ្សារបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍