Huawei នឹងរៀបចំនូវព្រឹត្តិការបង្ហាញជាសកលមួយនៅថ្ងៃទី 7 ឧសភា ប៉ុន្តែមិនមាននិយាយពី Pura 70 Series នោះទេ

នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវព័ត៌មានថ្មីមួយ ដោយបានបញ្ជាក់ពីការបង្ហាញវត្តមាននូវផលិតផលថ្មី និងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួន នៅថ្ងៃទី 7 ខែឧសភា ខាងមុខនេះហើយ ដែលកម្មវិធីនេះ បឹងប្រារព្ធឡើងនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ បើតាមការទម្លាយកន្លងមក បានបង្ហាញថា ក្រុមហ៊ុននេះ នឹងមានការបង្ហាញនូវផលិតផល នាឡិកា wearables, ឡែបថប់ Matebook laptops និងថេប្លេត Matepad tablets ប៉ុន្តែមិនមានការលើកឡើងពីវត្តមានស្មាត ហ្វូនជំនាន់ថ្មីរបស់ខ្លួននោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់នាឡិកាឆ្លាតវៃនេះ ត្រូវបានគេបញ្ជាក់ថា គឺ Watch Fit 3 ដែលមានការឌីស្សាញស្រដៀងគ្នាជាមួយនិង Apple Watch និងមានការបំពាក់ប៊ូតុងបញ្ជាដំណើរការពណ៌ក្រហមថែមទៀតផង។ ក្រឡេក MateBook X Pro 2024 ក៏នឹង មានការបង្ហាញវត្តមាននៅលើទីផ្សារសកលផងដែរ។ ឡែបថបថ្មីនេះ  ត្រូវបានក្រុម ហ៊ុននេះ បានដាក់លក់នៅលើទីផ្សារ ប្រទេសចិនរួចហើយ។ ឡែបថបនេះ មានទម្ងន់ត្រឹមតែ 980-ក្រាម និងមានការបំពាក់នូវ បន្ទះឈីបជំនាន់ថ្មី Intel Ultra 9។ បន្ទះឈីបនេះ គឺមានសមត្ថភាពខ្ពស់ជាង 60% ប្រៀបធៀបជាមួយនិងបន្ទះឈីប 13th gen Core i7។ 

ចំណុចដែលគួរអោយចាប់អារម្មណ៌នោះ គឺថាតើ ក្រុមហ៊ុន Huawei នឹងមានការដាក់បង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ ខ្លួនម៉ូដែល Pura 70 នៅលើទីផ្សារដែរឬទេ ឬក៏មានដាក់លក់ផ្តាច់មុននៅតែលើទីផ្សារប្រទេសចិនដូច Mate 60? មានការប៉ាន់ស្មានថា ស្មាតហ្វូនជំនាន់ថ្មី នឹងមានការប្រកាសចេញនៅលើទីផ្សារនៅពេលណាមួយនាពេលខាងមុខនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍