បែកធ្លាយរូបភាពគំរូ iPhone 16 Series បង្ហាញពីការឌីស្សាញ iPhone 16 Pro Max ទាក់ទាញមែនទែន

មកមកទល់ពេលនេះ ជឿជាក់ថា គ្រប់គ្នាប្រាកដជាបានឃើញរួចមកហើយនូវការបែកធ្លាយជាច្រើន ដែលបាននិយាយអំពីលក្ខណៈសម្បត្តិមួយចំនួនធំរបស់ស្មាតហ្វូន iPhone 16 Series។ នៅថ្ងៃនេះ មានការទម្លាយថ្មីមួយទៀតហើយ ដោយបានបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ។ រូបភាពថ្មីនេះ គឺបានចេញពីអ្នកទម្លាយ Sonny Dickson ដែលជាបុគ្គលល្បីមួយរូប ដែលកាលពីពេលមុននេះ ធ្លាប់បានចែកចាយព័ត៌មានរបស់ក្រុមហ៊ុន Apple និងបានទម្លាយអំពីរូបរាងរបស់ស្មាតហ្វូន iPhone 16 series ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកត់សម្គាល់ខ្លាំងទៅលើការឌីស្សាញនៃស្មាតហ្វូនថ្មីនេះ គឺទៅលើ iPhone 16 និង 16 Plus ដែលស្មាតហ្វូននេះ មានការផ្លាស់ប្តូរថ្មីទៅលើទម្រង់នៃកាមេរ៉ា។ សម្រាប់ម៉ូដែល Pro គឺមិនមានការផ្លាស់ប្តូរច្រើននោះទេ ទៅលើការឌីស្សាញរូបរាង។ ដោយគ្រាន់តែមានការកែប្រែទៅលើទំហំនៃអេក្រង់ប៉ុណ្ណោះ។ និយាយពីស្មាតហ្វូន iPhone 16 Pro Max វិញ ត្រូវបានគេទម្លាយថា មានអេក្រង់ទំហំ 6.9-អ៊ីងធំជាងជំនាន់មុន។ បើធៀបជាមួយនឹងស្មាតហ្វូន iPhone 15 Pro Max គឺមានអេក្រង់ទំហំត្រឹមតែ 6.7-អ៊ីងប៉ុណ្ណោះ។

ចំពោះស្មាតហ្វូន iPhone 16 Pro ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ធំជាងមុនគឺ 6.3 អ៊ីងប្រៀបធៀបជាមួយនិងអេក្រង់ស្មាតហ្វូន iPhone 15 Pro ទំហំ 6.1 អ៊ីង គឺមានការកើនឡើងពី 0.2 អ៊ីង។ ក្រឡេកមកមើលស្មាតហ្វូន iPhone 16 និង 16 Plus គឺមានអេក្រង់នៅដដែល គឺមានទំហំ 6.1 អ៊ីង និង 6.7 អ៊ីង។ យោងតាមពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏អាចនឹងមានបំពាក់នូវ Capture button សម្រាប់គ្រប់គ្រងទៅលើកាមេរ៉ាថែមទៀតផង។ ទាំងនេះ គឺគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ សម្រាប់ព័ត៌មានជាក់លាក់ យើងអាចនឹងឃើញនៅពេលនេះ ក្រុមហ៊ុន Apple បង្ហាញវត្តមាស្មាតហ្វូន iPhones ថ្មីនេះនៅក្នុងខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍