ស្មាតហ្វូនជំនាន់ថ្មី realme GT Neo 6 នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging

GT Neo 6 គឺជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយមួយទៀតរបស់ក្រុមហ៊ុនចិន realme។ សម្រាប់ស្មាតហ្វូនម៉ាក GT Neo Series ត្រូវបានគេស្គាល់ថា ជាស្មាតហ្វូនដែលផ្តោតសំខាន់ទៅលើសមត្ថភាពកំលាំងម៉ាស៊ីន និងទំហំថ្ម។ បើតាមការទម្លាយចុងក្រោយដោយគណនី Digital Chat Station បានឲ្យដឹងថា realme GT Neo 6 នឹងបំពាក់នូវកំពូលឈីប Qualcomm Snapdragon 8S Gen 3 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 100W Wired Fast Charging។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើធៀបនឹងស្មាតហ្វូនរបស់ Xiaomi ម៉ូដែល Redmi Turbo 3 ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន គឺប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 8S Gen 3 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 90W Wired Fast Charging។ ចំនែក realme GT Neo 6 គឺនឹងក្លាយជាស្មាតហ្វូនដែលប្រើបន្ទះឈីបស៊េរីថ្មីនេះ ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 100W។ នាពេលកន្លងមកមានការទម្លាយនៅលើបញ្ចីរបស់ស្ថាប័ន 3C ក្នុងប្រទេសចិនថា GT Neo 6 គឺមានលេខកូដម៉ូដែល RMX3852 និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 121W។ ដូចនេះ ស្មាតហ្វូនអាថ៌កំបាំងដែលបានបង្ហាញនៅលើបញ្ចីរបស់ 3C អាចជា GT Neo 6 ហើយអាចនឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 121W។

ក្រៅពីបន្ទះឈីប Snapdragon 8S Gen 3 ទៅ realme GT Neo 6 នឹងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នានឹង GT Neo 6 SE ដែរ ដោយក្នុងនោះមានដូចជាបច្ចេកវិទ្យាអេក្រង់ LTPO-OLED Panel កម្រិត 1.5K ទំហំ 6.78-inch ជាមួយល្បឿន refresh rate 120Hz។ សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូបវិញ realme GT Neo 6 នឹងមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ទំហំ 50MP IOS ជាកាមេរ៉ាគោល និង Ultrawide ទំហំ 8MP រួមនឹងកាមេរ៉ាសែលហ្វីទំហំ 32MP។ realme GT Neo 6 នឹងមានថ្មទំហំ 5,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 121W Fast Charging។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប snapdragon 8S Gen 3 ជំនូសឲ្យ Snapdragon 7+ Gen 3៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍