Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

កាលពីថ្ងៃទី 29 ខែមេសាឆ្នាំ 2024 នេះ ក្រុមហ៊ុន Huawei បានរៀបចំនូវព្រឹត្តិការណ៍ Digital Intelligence Asia-Pacific Summit នៅក្នុងទីក្រុងបាងកក។ នៅក្នុងព្រឹត្តិការណ៌នោះ នាយកប្រតិបត្តិម្នាក់នៅក្នុងចំណោមនាយកប្រតិបត្តិជាច្រើន បានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានវិនិយោគទឹកប្រាក់ច្រើនជាង 1 ពាន់លានយ៉ន់ នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍទៅលើរបកគំហើញនៃផលិតផលបច្ចេកវិទ្យាថ្មី នៅក្នុងរយៈពេលជាង 10 ឆ្នាំនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការថ្លែងសន្ទរកថានេះ អនុប្រធានរបស់ក្រុមហ៊ុន Huawei និង CFO លោកស្រី  Meng Wanzhou បាននិយាយថា ក្រុមហ៊ុននេះ បានវិនិយោគទឹកប្រាក់ច្រើនជាង 1 ពាន់លានយ៉ន់ នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងរយៈពេលជាង 10 ឆ្នាំមកនេះ ដែលតួរលេខនេះ គឺជាការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននេះ ទៅលើផលិតផលបច្ចេកវិទ្យាកាន់តែប្រសើរជាងមុន និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។

 

លោកស្រី បានបន្ថែមថា ក្រុមហ៊ុនចិនមួយនេះ បានផ្តល់នូវអាទិភាពយ៉ាងខ្លាំងទៅលើការស្វែងរកនូវរបកគំហើញថ្មី។ គោលដៅរបស់ក្រុមហ៊ុននេះ គឺបង្កើតនូវផលិតផលជាច្រើនដែលមានបំពាក់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ ផលិតផលដែលចាំបាច់ និងងាយស្រួលក្នុងការប្រើប្រាស់សម្រាប់អតិថិជន ហើយពួកគេទទួលបាននូវផលិតផលដែលមានគុណប្រយោជន៍ច្រើនក្នុងការប្រើប្រាស់នៅក្នុងសកម្មភាពប្រចាំថ្ងៃ។ នៅក្នុងព្រឹត្តិការណ៍មុននេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei លោក Wang Tao បាននិយាយថា ក្រុមហ៊ុននេះ បានចំណាយទឹកប្រាក់ច្រើនជាង 20% ទៅលើប្រាក់ចំណេញរបស់ក្រុមហ៊ុនសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍ។ ការវិនិយោគនេះ បានធ្វើអោយក្រុមហ៊ុននេះ បានក្លាយជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍកំពូលទាំង 5 របស់ពិភពលោក។

 

លោកស្រី Meng Wanzhou បាននិយាយថា “ក្រុមហ៊ុន Huawei បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្រាវជ្រាវ និងរបកគំហើញនៃបច្ចេកវិទ្យាថ្មី រួមទាំងការវិនិយោគទឹកប្រាក់ច្រើនជាង 1 ពាន់លានដុល្លារអាមេរិកទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងរយៈពេលជាង 10 ឆ្នាំនេះ។” លោកស្រី Meng បាននិយាយថា ក្រុមហ៊ុន Huawei នឹងបន្តក្នុងការអភិវឌ្ឍទៅលើផលិតផលដែលមានតម្លៃ និងសំខាន់សម្រាប់អតិថិជន។ 

ក្រុមហ៊ុននេះ នឹងផ្តល់នូវបច្ចេកវិទ្យា 5G-A, F5.5G, cloud និងសេវាកម្មឌីជីថលជាច្រើនទៀតសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលអាចរីករាយជាមួយនឹងបច្ចេកវិទ្យាឌីជីថលដ៏ឆ្លាតវៃបំផុត។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Huawei បានរៀបចំនូវព្រឹត្តិការណ៍ Digital Intelligence Summit ជាមួយនឹង ASEAN Foundation ។ អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះគឺមានជាង 2000 នាក់ ដែលមានដៃគូសហការ អ្នកជំនាញ និងអ្នកវិភាគជាច្រើនចេញពី 15 ប្រទេសដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

ដោយ ប៉េងលីន
BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

ដោយ ប៉េងលីន