មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

នៅពេលនេះ ក្រុមហ៊ុន Samsung Electronics កំពុងតែពង្រឹងទៅលើទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុន Zeiss ដែលជាក្រុមហ៊ុនផ្គត់ផ្គង់តែមួយគត់ទៅលើប្រព័ន្ធ Optical Systems សម្រាប់ក្រុមហ៊ុនម៉ាស៊ីនផលិតបន្ទះឈីប EUV ឈ្មោះ ASML នៅក្នុងគោលបំណង ដើម្បីពង្រឹងទៅលើសមត្ថភាពនៃការផលិតបន្ទះឈីបជំនាន់ថ្មីកាន់តែអស្ចារ្យ។ ថ្មីៗនេះ លោក Lee Jae-Yong ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Samsung បានជួបជាមួយនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zeiss លោក Karl Lamprecht នៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Zeiss នៅក្នុងទីក្រុង Oberkochen នៃប្រទេសអាល្លឺម៉ង់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិទាំង 2 រូបនេះ បានយល់ព្រមគ្នាក្នុងពង្រីកទៅលើភាពជាដៃគូនៅក្នុងបច្ចេកវិទ្យា EUV រួមជាមួយនឹងការស្រាវ ជ្រាវ និងអភិវឌ្ឍទៅលើបន្ទះឈីបជំនាន់ថ្មីក្នុងការបង្កើនទៅលើការប្រកួតប្រជែងរបស់ខ្លួន នៅក្នុងឧស្សាហកម្មនៃការផលិតទៅលើបន្ទះឈីប និងម៉េមូរីផងដែរ។ Extreme ultraviolet (EUV) Lithography គឺពិតជាសំខាន់ខ្លាំងណាស់ក្នុងដំណើរការនៃការផលិតទៅលើបន្ទះឈីបកម្រិតខ្ពស់។ ក្រុមហ៊ុន Zeiss គឺមានប៉ាតង់ច្រើនជាង 2000 ទៅលើបច្ចេកវិទ្យា EUV នេះ។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្តាច់មុខទៅលើផលិតផល Optical ជាច្រើនសម្រាប់ក្រុមហ៊ុន ASML នេះ ហើយនេះគឺជាក្រុមហ៊ុនតែមួយគត់របស់ពិភពលោកដែលផលិតនូវម៉ាស៊ីន EUV នេះ។

 

ក្រុមហ៊ុន Samsung មានក្តីសង្ឃឹមថា ការបង្កើននូវទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Zeiss អាចធ្វើអោយដំណើរការនៃការផលិតទៅលើបន្ទះឈីបរបស់ខ្លួនកាន់តែមានភាពងាយស្រួល និងបង្កើនទៅលើទំហំនៃការផលិតផងដែរ។ គោលដៅរបស់ក្រុមហ៊ុន Samsung គឺដើម្បីដឹកនាំទៅលើបច្ចេកវិទ្យា Microfabrication 3nm ហើយក្រុមហ៊ុននេះក៏មានគម្រោងក្នុងការផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប  10-nano DRAM chips ជំនាន់ទី 6 ជាមួយនឹងបច្ចេកវិទ្យា EUV technology នៅក្នុងឆ្នាំនេះ។ 

 

ផែនទីបង្ហាញផ្លូវរបស់ក្រុមហ៊ុន Samsung នេះ គឺរួមបញ្ចូលនូវបន្ទះឈីប 2nm នៅឆ្នាំ 2025 និងបន្ទះឈីប 1.4nm នៅត្រឹមឆ្នាំ 2027 នេះ។ ក្រុមហ៊ុននេះ ក៏ចាប់ផ្តើមផលិតទ្រង់ទ្រាយធំទៅលើបន្ទះឈីប 3nm ចាប់តាំងពីឆ្នាំមុននេះ។ ក្រុមហ៊ុន Zeiss ក៏មានទំនាក់ទំនងខ្លាំងជាមួយនឹងក្រុមហ៊ុន Samsung ផងដែរ។ ក្រុមហ៊ុននេះ បានបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ 2022 ហើយក្រុមហ៊ុននេះក៏មានគម្រោងក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍដំបូងបំផុតនៅក្នុងអាស៊ីសម្រាប់ដំណើរការនៃការគ្រប់គ្រងទៅលើដំណោះស្រាយជាច្រើនរបស់ Zeiss សម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់នៅទីនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ព្រឹត្តិការណ៌ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ 2024 រយៈពេល 3 ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ

ដោយ ប៉េងលីន
Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

Geely Galaxy E5 រថយន្តអគ្គិសនី Compact Electric SUV ស៊េរីថ្មី សាកពេញម្តង អាចបើកបរបាន 2,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន
BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

BYD Leopard 8 រថយន្ត SUV ស៊េរីថ្មីដែលមានកំលាំង 939 សេះ នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

iPhone 16 Pro អាចនឹងមានកម្រិតពន្លឺអេក្រង់ខ្ពស់ជាង iPhone 15 Pro ប្រមាណ 20%

ដោយ ប៉េងលីន
Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

Qualcomm និយាយថា ខ្លួននឹងមិនរំពឹងប្រាក់ចំណូលពី Huawei ទៀតនោះទេចាប់តាំងពីឆ្នាំ 2024 នេះ

ដោយ ប៉េងលីន
BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

BYD Sea Lion 07 រថយន្តអគ្គិសនី Mid-side SUV ស៊េរីថ្មីបានប្រកាសចេញផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ $26,000

ដោយ ប៉េងលីន