Hyundai, Kia និង Baidu ចាប់ដៃគ្នាបង្កើតនូវបច្ចេកវិទ្យាតភ្ជាប់ក្នុងរថយន្តសម្រាប់ដំណើរការប្រើប្រាស់នៅប្រទេសចិន

នៅក្នុងការផ្លាស់ប្តូរដ៏ឆ្លាតវៃមួយ ដើម្បីជំរុញទៅលើបច្ចេកវិទ្យានៃការតភ្ជាប់នៃរថយន្តនោះ ក្រុមហ៊ុន Hyundai Motor Company និង Kia Corporation ក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Baidu Inc. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំរបស់ចិន។ កិច្ចព្រមព្រៀងនេះ គឺបានបង្ហាញអំពីការបោះជំហានទៅមុខបន្តទៀតក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិកម្រិតខ្ពស់នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងសណ្ឋាគារ Yosemite Hotel នៅក្នុងទីក្រុងប៉េកាំង ដែលមានការអញ្ជើញចូលរួមពីសំណាក់មនុស្សសំខាន់ៗជាច្រើនបានចូលរួមផងដែរ។ នៅក្នុងព្រឹត្តិការណ៍នេះ មានបុគ្គលសំខាន់ៗដូចជាលោក Song Chang-hyun ដែលប្រធានផ្នែក Advanced Vehicle Platforms (AVP) របស់ក្រុមហ៊ុន Hyundai និង Kia និងលោក Wang Yunpeng ដែលជាប្រធានផ្នែក Baidu IDG និងអគ្គនាយករងរបស់ក្រុមហ៊ុន Baidu Group ក៏មានវត្តមាននៅក្នុងសណ្ឋាគារនេះផងដែរ។

 

គោលដៅសំខាន់នៃកិច្ចសហការនេះ គឺដើម្បីការនាំមុខទៅលើភាពច្នៃប្រឌិតកម្រិតខ្ពស់នាំមុខគេនៅក្នុងទីផ្សារនៃរថយន្តតភ្ជាប់គ្នាជាពិសេសនៅក្នុងឧស្សាហកម្មរថយន្តស្វ័យប្រវត្តិ ដែលកំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិននោះ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Hyundai, Kia និង Baidu មានគោលដៅមិនត្រឹមតែបំពេញនូវតម្រូវការរបស់អតិថិជននោះទេ ប៉ុន្តែ ក៏មានការផ្តល់នូវបច្ចេកវិទ្យាកម្រិតខ្បស់ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ថែមទៀត។ 

 

លក្ខណៈពិសេសនៃកិច្ចព្រមព្រៀងនេះ គឺមានការប្រើប្រាស់នុវ Smart Cloud របស់ក្រុមហ៊ុន Baidu ក្នុងការបង្កើតនូវដំណោះស្រាយជាច្រើនដែលអាចស្របទៅនឹងច្បាប់នៃការគ្រប់គ្រងទិន្នន័យដ៏តឹងរឹងរបស់ប្រទេសចិន។ បន្ថែមពីនេះទៀតនោះ កិច្ចសហការនេះគឺស្វែងរកនូវការតភ្ជាប់ ការបើកបរស្វ័យប្រវត្តិ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និង Cloud Computing ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនៃយុគសម័យបច្ចេកវិទ្យាថ្មីនេះ។ 

កិច្ចសហការនេះ គឺបង្កើតឡើងដោយក្រុមការងាររវាងក្រុមហ៊ុន Hyundai, Kiaនិង Baidu ចាប់តាំងពីឆ្នាំ 2014 មកម្ល៉េះ។ ពួកគេក៏បានបង្កើតនូវប្រព័ន្ធតភ្ជាប់ជាច្រើនដូចជាការរុករក (navigation), ប្រព័ន្ធសម្គាល់សំឡេង (voice recognition) និងសេវាកម្មមាតិកាឆ្លាតវៃ (smart content services) ជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍