Blackview Hero 10 ស្មាតហ្វូនបត់បានមានអេក្រង់ទំហំ 6.9 អ៊ីង OLED និងមានកាមេរ៉ា 108MP ហើយនិងមានតម្លៃធូរថ្លៃបំផុត

ក្រុមហ៊ុន Blackview បានសន្យានៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានតម្លៃធូរថ្លៃបំផុតរបស់ពិភពលោកនោះគឺ Blackview Hero 10។ ការបង្ហាញនូវស្មាតហ្វូនថ្មីនេះ គឺនឹងធ្វើឡើងនៅក្នុងខែឧសភានេះ ប៉ុន្តែស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅលើ  AliExpress ជាមួយនឹងលក្ខណៈសម្បត្តិ និងរូបភាពជាច្រើនផងដែរ។ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Blackview Hero 10 ថ្មីនេះ មានតម្លៃ 400 យូរ៉ូ ($425/₹36,000) ដែលជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃបំផុតបន្ទាប់ពីស្មាតហ្វូន nubia Flip ដែលមានតម្លៃប្រហែលជា $600 ដែលបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ MWC 2024។ ស្មាតហ្វូន Blackview Hero 10 នេះ មានអេក្រង់ទំហំ 6.9 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 1,080x2,560px និងមាន 10-bit Colors។ ស្មាតហ្វូននេះ មានអេក្រង់ពន្លឺ 1,300nits (1,920Hz high frequency PWM dimming)។ នៅពេលដែលស្មាតហ្វូននេះបើកនោះ ស្មាតហ្វូននេះ មានវិមាត្រ 169.0x75.7x8.1mm និងទម្ងន់ 198g។ អេក្រង់របស់ស្មាតហ្វូននេះ មានបំពាក់នូវ waterdrop hinge និងបត់បានដល់ទៅ 250,000 ដង។ សម្រាប់ hinge របស់ស្មាតហ្វូននេះអាចបើកបានកម្រិត 30° ដល់ទៅ 150°។

 

ស្មាតហ្វូនអេក្រង់បត់បាននេះ មានអេក្រង់រង្វង់មូលខាងមុខន និងមានអមជាមួយនឹងកាមេរ៉ាភ្លោះ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 108MP (1/1.67 អ៊ីង Samsung ISOCELL HM6) និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide (120°) និងកាមេរ៉ាខាងមុខទំហំ 32MP។ ស្មាតហ្វូននេះ មានបន្ទះឈីប Helio G99។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB, LPDDR4X) និងម៉េមូរីទំហំ 256GB ប្រភេទ UFS 2.2។ ស្មាតហ្វូននេះ អាចអាប់ដេតបានដល់ទៅ 3 ឆ្នាំតាមរយៈការអាប់ដេត OTA។ 

ស្មាតហ្វូននេះ បង្ហាញខ្លួនជាមួយនឹងស្បែកមុខកម្មវិធី DokeOS 4.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 13។ ស្មាតហ្វូន Blackview Hero 10 នេះ មានថាមពលថ្មទំហំ 4,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W Charging។ នៅលើស្មាតហ្វូននេះ ក៏មាន stereo speakers, NFC និង dual-SIM ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានគែមអាលុយមីញ៉ូម ហើយមាន 2 ពណ៌គឺ Sakura Purple និង  Eclipse Black ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍