Huawei Pura 70 និង Pura 70 ដែលបំពាក់នូវបន្ទះឈីប Kirin នឹងមានវត្តមានលើទីផ្សារសកល ដោយផ្តើមពីម៉ាឡេស៊ី

នៅថ្ងៃនេះមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 series នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារសកលឆាប់ៗនេះហើយបន្ទាប់ពីការប្រកាសចេញលក់នៅលើទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះ។ ស្មាតហ្វូមពីរម៉ូដែលរួមមានម៉ូដែលស្តង់ដារ Huawei Pura 70 មានលេខម៉ូដែល ADY-LX9 និងម៉ូដែល Pura 70 Pro មានលេខម៉ូដែល HBN-LX9) ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើបញ្ជី SIRIM website របស់ប្រទេសម៉ាឡេស៊ីហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា SIRIM certification នេះ គឺបញ្ជីមួយដែលផ្តល់នូវភាពចំាបាច់បំផុតសម្រាប់ផលិតផលថ្មីៗ ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារប្រទេសម៉ាឡេស៊ី ពីព្រោះថា បញ្ជីនេះ គឺមានការធ្វើត្រួតពិនិត្យទៅលើសុវត្ថិភាពរបស់ផលិតផលនានា ដែលនាំចូលទីផ្សារម៉ាឡេស៊ី។ ខណៈដែលក្រុមហ៊ុន Huawei មិនទាន់មានការបញ្ជាក់ពីការមកដល់របស់ស្មាតហ្វូននេះនៅលើទីផ្សារសកលនោះ នៅលើបញ្ជី SIRIM listing គឺមានការបង្ហាញពី Pura 70 series នៅលើទីផ្សារប្រទេសម៉ាឡេស៊ីឆាប់ៗនេះហើយ។ បន្ទាប់ពីទីផ្សារអាស៊ានមួយនេះ ក្រុមហ៊ុន Huawei ទំនងជានឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនានាផងដែរ។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ទាំងពីរនេះ មានការបំពាក់នូវអេក្រង់ OLED panel ល្បឿន 120Hz refresh rate គាំទ្រដោយកញ្ចក់រឹងមាំ Kunlun glass ថែមទៀតផង។ អេក្រង់ស្មាតហ្វូនទាំងពីនេះ គឺមានទំហំខុសគ្នា សដោយ Pura 70 មានទំហំ 6.6-អ៊ីង ខណៈដែលម៉ូដែល Pro មានទំហំធំដល់ទៅ 6.8-អ៊ីង។ ស្មាតហ្វូន Pura 70 ដំណើរការនៅលើបន្ទះឈីប Kirin 9000S1 ខណៈដែលម៉ូដែល Pro ដំណើរការនៅលើ Kirin 9010 ហើយនិងមានរ៉េម 12GB ហើយនិងមានអង្គចងចាំទំហំ 1TB។

ស្មាតហ្វូនម៉ូដែលស្តង់ដារ មានកាមេរ៉ា 50MP និងមួយគ្រាប់ទៀតទំហំ 13MP ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 12MP periscope telephoto។ ស្មាតហ្វូនម៉ូដែល Pro មានកាមេរ៉ាគោលដូចគ្នា ខណៈដែលគ្រាប់ទីពីរមានទំហំ 12.5MP ultra-wide និងទីបីមានទំហំ 48MP telephoto shooter។ ស្មាតហ្វូន Pura 70 Pro មានថ្មទំហំ 5050mAh កម្លាំងសាក 100W charging support ខណៈដែល Pura 70 មានថ្មទំហំ 4900mAh កម្លាំងសាក 66W wired charging។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍