ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 SE នឹងបង្ហាញវត្តមាននៅទីផ្សារឥណ្ឌានាខែក្រោយនេះហើយ

កាលពីខែមុននេះ ក្រុមហ៊ុន Xiaomi នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Civi 4 Pro នៅលើទីផ្សារប្រទេចិន ដោយ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុននេះ បំពាក់នូវបន្ទះឈីប Snapdragon 8s Gen 2។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូន Xiaomi CIVI 4 Pro នឹងមានការបង្ហាញវត្តមានៅលើទីផ្សារឥណ្ឌាជាមួយនិងការប្រើប្រាស់ឈ្មោះថ្មី Xiaomi 14 SE។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមអ្នកទម្លាយ Abhishek Yadav បានអោយដឹងថា ស្មាតហ្វូន Xiaomi 14 SE នឹងបង្ហាញវត្តមាននៅឥណ្ឌានាខែមិថុណា 2024 នេះហើយ។ អ្នកទម្លាយរូបនេះបន្តថាស្មាតហ្វូននេះ អាចនឹងមានតម្លៃក្រោម ₹50,000 នៅក្នុងប្រទេសឥណ្ឌា។ សូមជំរាបថា កាលពីពេលមុននេះ មានប្រភពមួយបានទម្លាយថា Xiaomi គ្រោងនឹងបង្ហាញវត្តមាន CIVI 4 Pro នេះ នៅលើទីផ្សារឥណ្ឌាឆាប់ៗនេះផងដែរ ជាមួយឈ្មោះថា Xiaomi 14 CIVI។

Xiaomi Civi 4 Pro មានអេក្រង់ទំហំ 6.55-អ៊ីង មានគែមកោង និងប្រើកញ្ចក់ AMOLED display បង្ហាញចេញជាមួយនិងកម្រិត 1.5K resolution ល្បឿន 120Hz refresh rate ហើយនិងពន្លឺ 3000 nits brightness។ ស្មាតហ្វូននេះមានកាមេរ៉ាមុខភ្លោះទំហំ 32MP ខណៈដែលកាមេរ៉ាក្រោយគាំទ្រដោយប្រព័ន្ធកាមេរ៉ា Leica-optimized ដែលមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide និងទីបីមានទំហំ 50MP telephoto។ 

ស្មាតហ្វូន CIVI 4 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 និងមានរ៉េម LPDDR5x RAM ហើយនិងអង្គចងចាំ UFS 4.0 storage។ ស្មាតហ្វូននេះមានថ្មទំហំ 4,700mAh កម្លាំងសាក 67W fast charging។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ និងមានស៊ុមលោហៈ ហើយនិងដំណើរការនៅលើស្បែក HyperOS ផ្អែកលើ Android 14.h 2x optical zoom។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍