Xiaomi Mix Fold 4 និង Mix Flip ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនឹងបង្ហាញវត្តមាននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024

Xiaomi ត្រូវបានគេទម្លាយថា បាននឹងកំពុងធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីដែលជាអ្នកស្នងដំណែង Xiaomi Mix Fold 3 ដែលចេញនៅឆ្នាំ 2023 គឺជា Mix Fold 4 ដែលចេញនៅឆ្នាំនេះ។ ក្រៅពីជំនាន់បន្ទាប់របស់ Mix Fold 3 ទៅក្រុមហ៊ុនដែលកំពុងឡើងកូដខ្លាំងក្នុងទីផ្សាររថយន្តអគ្គិសនីដំបូងរបស់ប្រទេសចិនមួយនេះ ក៏មានស្មាតហ្វូនអេក្រង់បត់បែបស្ទាយ Clamshell ឬ Flip ដែលត្រូវបានគេស្គាល់ថាជា Mix Flip ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះដែរ គណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិនឈ្មោះថា Digital Chat Station បានទម្លាយថា Xiaomi Mix Fold 4 និង Mix Flip នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងត្រីមាសទីបីក្នុងឆ្នាំ 2024 នេះ។ ប្រភពដដែលនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីទាំងពីរនេះ គឺមានការដំឡើងនូវគុណសម្បត្តិនៃប្រព័ន្ធកាមេរ៉ាប្រហាក់ប្រហែលគ្នា។ ដោយក្នុងនោះ គឺមានសែនស័រគោលទំហំ 50MP ខ្នាត 1/1.55” មានប្រព័ន្ធ OIS រួមជាមួយសែនស័រ Telephoto ស៊េរី Omnivision OV60A with a ½.8” sensor ដែលមានសមត្ថភាពអាច Optical-Zoom បាន 2x។  ហើយនៅលើ Xiaomi Mix Fold 4 នឹងមានបន្ថែមនូវសែនស័រ Ultrawide ទំហំ 12MP និង 5x Periscope Telephoto ទំហំ 10MP។

ជាងនេះទៅទៀត DCS ក៏បានបន្ថែមទៀតថា Xiaomi Mix Fold 4 ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែ (Wireless Charging) រួមនឹងប្រព័ន្ធបច្ចេកវិទ្យាការពារទឹកផងដែរ។ Xiaomi Mix Fold 4 និង Mix Flip នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 4 SoC រួមនឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ជាមួយផ្កាយរណប Satellite Connectivity ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍