vivo Pad 3 នឹងក្លាយជា Tablet ដំបូងគេក្នុងលោកដែលបំពាក់បន្ទះឈីបកំពូល Snapdragon 8s Gen 3

ក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញកំពូល Tablet ស៊េរីថ្មីម៉ូដែល Vivo Pad 3 Pro ដែលជា Tablet ដំបូងគេក្នុងលោកបំពាក់បន្ទះឈីបកំពូល MediaTek Dimensity 9300 កាលពីខែមុននេះ (មេសា)។ ជាមួយគ្នានេះ ក៏មានលេចលឺព័ត៌មានថា vivo ក៏ត្រៀមបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ vivo Pad 3 ផងដែរ។ ដោយ Tablet ស៊េរីថ្មីនេះ អាចនឹងបង្ហាញវត្តមានក្នុងថ្ងៃតែមួយជាមួយកំពូលស្មាតហ្វូន vivo X100 Ultra, X100s និង X100 Pro នាថ្ងៃទី 13 ក្នុងខែឧសភា នេះនៅប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហាញនៅបញ្ជីរបស់ស្ថាប័ន 3C ក្នុងប្រទេសចិនបានឲ្យដឹងថា vivo Pad 3 គឺមានលេខកូដសំគាល់ម៉ូដែល PA2455 ហើយ Tablet ជំនាន់ថ្មីនេះ គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 44W Wired Fast Charging។ ថ្មីៗនេះ ក៏មានការបញ្ជាក់ពីគណនីទម្លាយព័ត៌មានចចាមអារាមល្បីឈ្មោះរបស់ចិន Digital Chat Station បានឲ្យដឹងថា vivo Pad 3 នឹងបំពាក់នូវឈីប Qualcomm Snapdragon 8s Gen 3 ដែលជាឈីបធ្វើកំនែប្រែពីកំពូលឈីបស្តង់ដារ Snapdragon 8 Gen 3 ដែលកំពុងប្រើនៅលើកំពូលស្មាតហ្វូនជាច្រើនក្នុងពេលបច្ចុប្បន្ន។

បច្ចុប្បន្នមានស្មាតហ្វូនមួយចំនួនដូចជា Xiaomi CIVI 4 Pro, Redmi Turbo 3 និង iQOO Z9x Turbo បានប្រើប្រាស់បន្ទះឈីប Snapdragon 8s Gen 3។ ហើយសម្រាប់ស្មាតហ្វូនបន្ទាប់ដែលនឹងប្រើបន្ទះឈីប Snapdragon 8s Gen 3 ត្រូវបានគេដឹងថា ជា Realme GT Neo 6។ ចំនែកឯ vivo Pad 3 នឹងក្លាយជា Tablet ដំបូងគេក្នុងលោកដែលប្រើបន្ទះឈីប Snapdragon 8s Gen 3 នេះ។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតរបស់ Tablet ស៊េរីថ្មីនេះ យើងរងចាំតាមដានទាំងអស់គ្នានៅពេលដែលក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍នាថ្ងៃទី 13 ឧសភា ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍