Huawei បញ្ចេញ MatePad 11.5-inch S ដែលបំពាក់អេក្រង់ IPS 144Hz ជាមួយរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB

Huawei បានធ្វើការប្រកាសចេញ Tablet ជំនាន់ថ្មីម៉ូដែល MatePad 11.5-inch S ដែលជាម៉ូដែលថ្មីបន្ទាប់ពី MatePad 11.5-inch ដែលបានប្រកាសចេញកាលពីឆ្នាំ 2023។ Tablet ជំនាន់ថ្មីឆ្នាំ 2024 របស់ Huawei មួយនេះបានបំពាក់នូវអេក្រង់ប្រភេទ IPS Panel ទំហំ 11.5-inch គាំទ្រល្បឿន refresh rate 144Hz និងកម្រិតបង្ហាញ 2.8K ព្រមទាំងស្រោបការពារភ្នែកជាមួយស្រទាប់កញ្ចក់ប្រភេទ optional PaperMatte technology។ យ៉ាងណាមិញសម្រាប់បន្ទះឈីបដែលប្រើនៅលើ MatePad 11-inch S ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei MatePad 11-inch S ដំណើរការដោយប្រតិបត្តិការណ៍៍ HarmonyOS4.2, មានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB។ សម្រាប់ថ្មដែលបំពាក់នូវលើ MatePad 11.5-inch S ថ្មីឆ្នាំ 2024 គឺមានទំហំធំជាងមុនឡើងដល់ 8,800mAh ដែលអាចឲ្យឧបករណ៍មួយនេះអាចប្រើប្រាស់បានពេញមួយ ព្រមទាំងគាំទ្រជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 22.5W Wired Fast Charging ថែមទៀតផង។ បជាមួយគ្នានេះ Huawei MatePad 11.5-inch S មានដំឡើងមកជាមួយកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខទំហំ 8MP។ Tablet ស៊េរីថ្មីនេះមានតួរខ្លួនស្រោបដោយលោហៈជាមួយកម្រាស់ស្តើងត្រឹម 6.2mm ជាមួយទំងន់ប្រមាណ 510 ក្រាម។ 

Huawei MatePad 11.5-inch S មានជម្រើសបីពណ៌ គឺពណ៌ប្រផេះ Space Gray, ទឹកប្រាក់ Frost Silver និងពណ៌ផ្កាឈូក Violet។ Tablet ជំនាន់ថ្មីនេះ គាំទ្រការប្រើប្រាស់ជាមួយនឹងប៊ិច M-Pencil StarLight stylus សម្រាប់ការគួសវាសផ្សេងៗ និងអាចភ្ជាប់ប្រើជាមួយ Magnetic keyboard ដែលផ្តល់នូវភាពងាយស្រួលដល់ការវាយអត្ថបទ។ Huawei MatePad 11.5-inch S ត្រូវបានក្រុមហ៊ុនចេញលក់ខ្ទង់ €399 ឬប្រហែល $428 និងខ្ទង់ €499 ឬប្រហែល $535៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍