Nokia 3210 (2024) 4G បង្ហាញវត្តមានជាផ្លូវការជាមួយមុខងារថ្មីៗជាច្រើន

នៅថ្ងៃនេះ ក្រុមហ៊ុន HMD Global បានប្រកាសចេញនូវទូរស័ព្ទជំនាន់ថ្មី Nokia 3210 (2024) ដែលជាម៉ូដែលមួយធ្លាប់ត្រូវបានក្រុមហ៊ុន Nokia ប្រកាសចេញជាលើកដំបូងកាលពី 25 ឆ្នាំមុន។ ជាមួយនិងការបង្ហាញវត្តមាននៅឆ្នាំនេះ ក្រុមហ៊ុន HMD Global បានបង្ហាញចេញនូវទូរស័ព្ទចំនួន 3 ម៉ូដែល រួចមកហើយ ដែលទូរស័ព្ទទាំងនោះរួមមានដូចជា Nokia 215, 225 និង 235 ហើយនិងមានតម្លៃចន្លោះពី €59 ទៅ €79អ។ សម្រាប់ម៉ូដែល Nokia 3210 (2024) គឺមានការឌីស្សាញថ្មី និងមានជម្រើសពណ៌ Grunge Black, Y2K Gold និង Subba Blue។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nokia 3210 ត្រូវបានក្រុមហ៊ុន HMD Global ដាក់លក់នៅក្នុងតម្លៃ 89 យូរ៉ូ ហើយនិងមានលក់នៅតាមប្រទេសអាល្លឺម៉ង់ និងអេស្ប៉ាញ ចក្រភពអង់គ្លេសជាដើម។ ក្រុមហ៊ុននេះក៏គ្រោងនឹងបន្តដាក់លក់នៅលើទីផ្សារតំបន់អឺរ៉ុបទាំងមូល អាហ្វ្រិក ឥណ្ឌា មជ្ឈឹមបូពាហ៌ និងប្រទេសមួយចំនួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

Nokia 3210 មានការបំពាក់នូវអេក្រង់ទំហំ 2.4-អ៊ីង TFT LCD display និងមានកម្រិត QVGA resolution។ ទូរស័ព្ទថ្មីនេះ មានការបំពាក់នូវកាមេរ៉ាទំហំ 2MP និងមានការគាំទ្រដោយអំពូល LED flash ហើយនិងមានការប្រើប្រាស់នូវប្រព័ន្ធ S30+ system ហើយនិងប្រើប្រាស់នូវបន្ទះឈីប Unisoc T107។ ទូរស័ព្ទថ្មីនេះ មានរ៉េមទំហំ 64MB និងមានអង្គចងចាំទំហំ 128MB ហើយនិងអាចបន្ថែមអង្គចងចាំខាងក្រៅមានទំហំ 32GB ថែមទៀតផង។

នៅលើទូរស័ព្ទថ្មីនេះ គឺមានការបំពាក់នូវ Bluetooth 5.0 និងមានរន្ធ 3.5mm headphone jack ហើយនិងប្រើប្រាស់នូវរន្ធ USB-C for charging។ ទូរស័ព្ទថ្មីនេះមានថ្មទំហំ 1,450mAh ដែលអាចរសន្ទនាបាន 9.8 ម៉ោង។ ជាមួយគ្នានេះ នៅលើទូរស័ព្ទនេះ ក៏មានការបំពាក់មុខងារ FM radio, MP3 player និងមានហ្គេម classic Snake game ក៏ដូចជា Cloud Apps ដែលមានដូចជា YouTube Shorts, ព័ត៌មាននានា, និងអាកាសធាតុថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍