ZTE Axon 60 និង Axon 60 Lite ដែលមានរូបរាងស្រដៀងគ្នាទៅនឹង iPhone បានបង្ហាញខ្លួនជាផ្លូវការហើយ

កាលពីខែមុននេះ ZTE Axon 60 Ultra ដែលជាស្មាតហ្វូនម៉ូដែលប្រណិតរបស់ក្រុមហ៊ុននេះ បានបង្ហាញខ្លួនជាផ្លូវការ និងមានការដាក់លក់នៅទីផ្សារចិនរួចហើយ។ នៅពេលនេះ ក្រុមហ៊ុននេះ បានបន្តប្រកាសចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួន ដែលស្ថិតនៅក្នុងត្រកូល Axon 60 នៅក្នុងប្រទេសម៉ិចស៊ីកូថែមទៀតហើយ។ ស្មាតហ្វូនថ្មីនេះ មានម៉ូដែល Axon 60 និង Axon 60 Lite។ ស្មាតហ្វូនទាំងពីរនេះ មានការឌីស្សាញរូបរាងដូចគ្នា ហើយវាក៏មានលក្ខណៈសម្បត្តិជាច្រើនដែលដូចគ្នាផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន ZTE Axon 60 និង 60 Lite នេះ មានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone អញ្ចឹងដែរ ដោយ មានសិនស័រកាមេរ៉ាចំនួន 3 គ្រាប់។ ស្មាតហ្វូនថ្មីនេះ មានគែមរាបស្មើ និងប៊ូតុង Power ដែលមានពណ៌ក្រហម។ សម្រាប់ Power Key នេះ ក៏មានបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូន ZTE Axon 60 នេះ ក៏មាន punch-hole នៅកណ្តាលដែលស្រដៀងគ្នាទៅនឹង Apple’s Dynamic Island នៅលើ iPhone ផងដែរ។ ក្រុមហ៊ុននេះ បានហៅមុខងារនេះថា ZTE Live Island ដែលមានតួរនាទីសម្រាប់បង្ហាញនូវសារ notifications និងជាច្រើនទៀត។ 

ស្មាតហ្វូន Axon 60 ថ្មីនេះ មានអេក្រង់ទំហំ 6.72-អ៊ីង FHD+ ខណៈពេលដែលម៉ូឌែល Lite មានអេក្រង់ទំហំ 6.6-អ៊ីង បង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ HD+ resolution និងមានល្បឿន 90Hz refresh rate។ ស្មាតហ្វូន ZTE Axon 60 នេះ មានកាមេរ៉ាគោលទំហំ 50MP និងមានអមជមួយនិងពីរគ្រាប់ទៀតមានទំហំ 2MP macro sensor និង depth lens។ សម្រាប់ស្មាតហ្វូន Axon 60 Lite នេះ មានកាមេរ៉ាទំហំ 2MP depth និង AI ផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32MP និង 8MP selfie ។

បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន ZTE Axon 60 និង 60 Lite ក៏មានការបំពាក់នូវបន្ទះឈីប Unisoc T616 និង Unisoc T606។ ស្មាតហ្វូន ZTE Axon 60 នេះ មានរ៉េមទំហំ 6GB និង 4GB virtual RAM ។ ស្មាតហ្វូនទាំងពីរនេះ មាន 256GB Storage ផងដែរ។ ស្មាតហ្វូន ZTE Axon 60 ទាំងពីរនេះ មានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 22.5W charging ។ ស្មាតហ្វូននេះ ដំណើរការនូវ Android 13 OS។ ស្មាតហ្វូន ZTE Axon 60 និង Axon 60 Lite នេះ មានពណ៌មាស ពណ៌ស្វាយ ពណ៌ខ្មៅ និងពណ៌ខៀវ។ ស្មាតហ្វូន ZTE Axon 60 នេះមានតម្លៃ MXN 3,699 (~$219) ហើយស្មាតហ្វូន Axon 60 Lite នេះ មានតម្លៃ MXN 2,999 (~$177) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍